វៀតណាម ឡាវ ថៃជួយឧបត្ថម្ភថាមពលអគ្គិសនីដល់ប្រទេសកម្ពុជា

(VOVWORLD) - យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថាប័នអគ្គិសនីកម្ពុជាបានឲ្យដឹងថា នាពេលបច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងកង្វះអគ្គិសនីយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេស ហើយស្ថានប័នអគ្គិសនីកម្ពុជា (EDC) បានអំពាវនាវឲ្យជួយឧបត្ថម្ភពីបណ្តាប្រទេសជិតខាង។
វៀតណាម ឡាវ ថៃជួយឧបត្ថម្ភថាមពលអគ្គិសនីដល់ប្រទេសកម្ពុជា - ảnh 1 វៀតណាម ឡាវ និងថៃជួយឧបត្ថម្ភថាមពលអគ្គិសនីដល់ប្រទេសកម្ពុជា (រូបថតឧទាហរណ៍)

មូលហេតុដែលបង្កឲ្យមានការកង្វះអគ្គិសនីនៅទូទាំងប្រទេសកម្ពុជានោះដោយ សារតែអាកាសធាតុក្តៅយ៉ាងខ្លាំង និងគ្រោះរាំងស្ងួត ហេតុដូច្នេះហើយតម្រូវការប្រើប្រាស់អគ្គិសនីក៏កាន់តែកើនឡើងផងដែរ។ នាបច្ចុប្បន្ន អាជ្ញាធរកម្ពុជាកំពុងខិតខំប្រឹងប្រែងកសាងផែនការ សំដៅបង្កើនបរិមាណអគ្គិសនីនាពេលខាងមុខ ដូចជាសាងសង់រោងចក្រវារីអគ្គិសនី ឧណ្ហអគ្គិសនី និងថាមពលព្រះអាទិត្យ។ ឆ្លើយតបនឹងការអំពាវនាវឲ្យជួយឧបត្ថម្ភរបស់ស្ថាប័នអគ្គិសនីកម្ពុជានោះ ប្រទេសវៀតណាម ឡាវ និងថៃ គឺជាប្រទេស៣ដំបូងបង្អស់ក្នុងតំបន់នឹង   ប្តេជ្ញាជួយឧបត្ថម្ភដល់ស្ថានអគ្គិសនីកម្ពុជា។ ក្នុងនោះ ប្រទេសថៃនឹងផ្គត់ផ្គង់ 80 Megawatt (MW) រីឯឡាវផ្គត់ផ្គង់ 10 Megawatt (MW) និងវៀតណាមរក្សាបរិមាណអគ្គិសនីនៅដដែលដែលកំពុងជួយឧបត្ថម្ភជូនដល់កម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ