វៀតណាមការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពកោះ សមុទ្រ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ

(VOVWORLD) -ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង ចូលរួមកិច្ចសន្ទនាការពារជាតិសេអ៊ូលឆ្នាំ២០១៧ និង កិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីវៀតណាមកូរ៉េខាងត្បូង ឆ្នាំ ២០១៧។
វៀតណាមការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពកោះ សមុទ្រ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ - ảnh 1ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម 

ឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មានក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង ចូលរួមកិច្ចសន្ទនាការពារជាតិសេអ៊ូលឆ្នាំ២០១៧ និង កិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីវៀតណាមកូរ៉េខាងត្បូង ឆ្នាំ ២០១៧ នោះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានឲ្យដឹងថា៖ បញ្ហាសំខាន់ពីរដែលបានអង្គប្រជុំយកចិត្តទុកដាក់នៅក្នុងសន្និសីទនេះ គឺ បញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងនិងសន្តិសុខដែនសមុទ្រ។ នៅក្នុងសន្និសីទនៅសេអ៊ូល បណ្ដាប្រទេសមានការយកចិត្តទុកដាក់ពិសេសដល់សន្តិសុខនៅតំនន់សមុទ្រភាគខាងកើត រួមមានសមុទ្រខាងកើត និងសមុទ្រហ្វាទុងរបស់ជប៉ុន។ លោក Nguyen Chi Vinh បានវាយតម្លៃខ្ពស់តាមរយៈសន្និសីទនេះ អាចឃើញច្បាស់ បញ្ហាសន្តិសុខនៅសមុទ្រខាងកើតបានក្លាយទៅជាបញ្ហាសកលលោក ហើយនេះគឺជាបញ្ហាដ៏ធំមួយនៅក្នុងតំបន់។ លោកបានអះអាងនូវគោលជំហរមុនក៏ដូចជាក្រោយរបស់វៀតណាម គឺគោរពច្បាប់អន្តរជាតិ និងប្រដេញតាមរាល់សន្តិវិធីដើម្បីតស៊ូ និងសហប្រតិបត្តិការ រួមគ្នាស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍នៅសមុទ្រខាងកើត។ ប៉ុន្តែ វៀតណាមការពារអធិបតេយ្យភាពយ៉ាងរឹងមាំនៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ លោក Nguyen Chi Vinh បានឲ្យដឹងថាទស្សនៈរបស់វៀតណាមទទួលបានការគាំទ្ររបស់របស់ប្រទេសទាំងអស់ ហើយការតស៊ូ និង
សហប្រតិបត្តិការដើម្បីសន្តិភាពរបស់វៀតណាមនៅសមុទ្រខាងកើតជានិច្ចកាលទទួលបានការគាំទ្ររបស់សហគមន៍អន្តរជាតិ ជាពិសេសបណ្ដាប្រទេសនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ