វៀតណាមគាំទ្រចលនាឆ្វេងនិយមពិភពលោកដើម្បីសន្តិភាពនិងភាពសម្បូររុងរឿង

វៀតណាមគាំទ្រចលនាឆ្វេងនិយមពិភពលោកដើម្បីសន្តិភាពនិងភាពសម្បូររុងរឿង  - ảnh 1
វៀតណាមគាំទ្រចលនាឆ្វេងនិយមពិភពលោកដើម្បីសន្តិភាពនិងភាពសម្បូររុងរឿង (VNA)


(VOVworld) - គណៈប្រតិភូបក្សកម្មុយនិស្តវៀតណាមដឹកនាំដោយអនុប្រធាន
គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Nguyen Huy Tang បានចូលរួម
សិក្ខាសាលា «បណ្ដាគណៈបក្សនិងសង្គមថ្មីមួយ» លើកទី ២១ ដែលបាន ប្រព្រឹត្ត
ទៅចាប់ពីថ្ងៃទី ២២ ដល់ទី ២៥ មិនា នៅទីក្រុង Mexico City ប្រទេស ម៉ិចស៊ិក
ដោយមានការចូលរួមរបស់តំណាងចំនួន ៨០០ នាក់មកពីប្រទេសចំនួន ៤០
លើពិភពលោក។ ថ្លែងមតិនៅសិក្ខាសាលា លោក​ Nguyen Huy Tang បាន សង្កត់
ធ្ងន់ថា៖ នេះគឺជាវេទិកាដើម្បីបណ្ដាកំលាំងឆ្វេងនិយមមានឱកាសជួបជុំគ្នាផ្លាស់
ប្តូរបទពិសោធន៍សំដៅបង្កើនសាមគ្គីភាពហើយឯកភាពសកម្មភាពរវាង កំលាំង
ឆ្វេងនិយមជឿនលឿនមិនត្រឹមតែនៅម៉ិកស៊ិកនិងតំបន់អាមេរិកឡាទីន ប៉ុណ្ណោះ
ទេ ថែមទាំង លើពិភពលោក ទៀតផង។ លោកក៏បានអះអាងនូវការ គាំទ្ររបស់
បក្សកម្មុយនិស្តវៀតណាមចំពោះចលនាឆ្វេងនិយមតស៊ូដើម្បី សន្តិភាពភាព
សម្បូររុងរឿងនិងសមភាពលើពិភពលោកផងដែរ។ គោលនយោ បាយកិច្ចការ
បរទេសរបស់វៀតណាមគឺបន្តធ្វើសមាហរណកម្មដ៏ស៊ីជម្រៅចូលក្នុង អន្តរជាតិ
ហើយមានការទទួលខុសត្រូវរបស់ខ្លួនក្នុងការរួមដៃគ្នាជាមួយប្រជាជននិងមិត្ត
ភ័ក្តអន្តរជាតិកសាងពិភពលោកមួយប្រកបដោយសន្តិភាពស្ថិរភាពនិងសហប្រ
តិបត្តិការអភិវឌ្ឍន៍៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ