វៀតណាមចែករំលែកបទពិសោធន៍ជាមួយសហគមន៍អន្តរជាតិអំពីការអនុវត្តវេជ្ជសាស្ត្រនុយក្លេអ៊ែរ

វៀតណាមចែករំលែកបទពិសោធន៍ជាមួយសហគមន៍អន្តរជាតិអំពីការអនុវត្តវេជ្ជសាស្ត្រនុយក្លេអ៊ែរ - ảnh 1
វៀតណាមចែករំលែកបទពិសោធន៍ជាមួយសហគមន៍អន្តរជាតិអំពីការអនុវត្តវេជ្ជសាស្ត្រនុយក្លេអ៊ែរក្នុងការពិនិត្យព្យាបាលជំងឺ

(VOVworld)-នាថ្ងៃទី២០កុម្ភៈនៅទីក្រុងហាណូយ មន្ទីពេទ្យ Bach Mai បានរៀបចំ
សន្និសីទអន្តរជាតិស្តីពី ផ្នែកវេជ្ជសាស្ត្រនុយក្លេអ៊ែរក្នុងការពិនិត្យព្យាបាលជំងឺ។
ថ្លែងមតិ នៅទីនេះ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Quoc Anh នាយកមន្ទីពេទ្យ
Bach Mai បានឲ្យដឹងថា កម្មវិធីសហប្រតិបត្តិការរវាងមន្ទីពេទ្យ Bach Mai ជាមួយ
ស្ថាប័ន ថាមពលបរមាណូអន្តរជាតិ IAEA ត្រូវបានអនុវត្តតាំងពីច្រើនឆ្នាំហើយ។​
តាមរយៈ កិច្ចសហប្រតិបត្តិការនេះគឺរួមចំណែកគុណភាពថែទាំអ្នកជំងឺនិងសមត្ថ
ភាពរបស់ ស្ថាប័នរដ្ឋាភិបាលនានាក្នុងកម្មវិធីសហប្រតិបត្តិការវេជ្ជសាស្ត្រនុយ
ក្លេអ៊ែរតំបន់។ ពី នោះ លើកកំពស់បាននូវសមត្ថភាពសុខាភិបាលពិសេស
សម្រាប់ប្រភេទជំងឺមិនឆ្លង ដូចជាជំងឺមហារីក បេះដូង ហើយចុងក្រោយ អ្នក
ជំងឺជាមុខសញ្ញាទទួលបានផល ប្រយោជន៍ខ្ពស់ពីគម្រោងការនេះ។

        ក្នុងរយៈពេលពីថ្ងៃទី២០ដល់ថ្ងៃទី២៤កុម្ភៈ សម័យប្រជុំនានានឹងចែករំលែក
 អំពីការអនុវត្តវេជ្ជសាស្ត្រនុយក្លេអ៊ែរក្នុងការពិនិត្យព្យាបាលជំងឺរបស់ប្រទេសចូលរួម
 នានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ