វៀតណាមចាត់ទុកថារាល់ដំណោះស្រាយទាក់ទិនដល់ Jerusalem គប្បីប្រតិបត្តិតាមច្បាប់អន្តរជាតិ

(VOVWORLD) - នារសៀលថ្ងៃទី ១៧ ឧសភា នៅទីក្រុងហាណូយ ក្រសួងការបរទេស វៀតណាមបានរៀបចំសន្និសីទកាសែតប្រចាំខែ។ 
វៀតណាមចាត់ទុកថារាល់ដំណោះស្រាយទាក់ទិនដល់ Jerusalem គប្បីប្រតិបត្តិតាមច្បាប់អន្តរជាតិ  - ảnh 1 វៀតណាមចាត់ទុកថារាល់ដំណោះស្រាយទាក់ទិនដល់ Jerusalem គប្បីប្រតិបត្តិតាមច្បាប់អន្តរជាតិ 

នារសៀលថ្ងៃទី ១៧ ឧសភា នៅទីក្រុងហាណូយ ក្រសួងការបរទេស វៀតណាមបានរៀបចំសន្និសីទកាសែតប្រចាំខែ។ ស្តីពីប្រតិកម្មរបស់វៀតណាម ចំពោះការដែលអាមេរិកបើកស្ថានទូតប្រចាំនៅទីក្រុង Jerusalem និងភាព តានតឹងឡើងជណ្តើរនៅតំបន់នេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖

        «វៀតណាមជានិច្ចកាលយកចិត្តទុកដាក់តាមដាននិងសម្តែងការព្រួយបារម្ភ ចំពោះសភាពការណ៍ហឹង្សាដែលកំពុងឡើងជណ្តើរនៅតំបន់ Gaza ដែលធ្វើ ឲ្យជនប៉ាឡេស្ទីនជាច្រើននាក់ត្រូវស្លាប់និងរងរបួសក្នុងប៉ុន្មានថ្ងៃកន្លងទៅ។ វៀតណាមជាថ្មីម្តងទៀតអំពាវនាវឲ្យភាគីទាក់ទិននានាអត់ធ្មត់ ប្រឆាំងជំទាស់ការ ប្រើប្រាស់អាវុធ បញ្ឈប់ការឡើងជណ្តើរភាពតានតឹង ដោះស្រាយជំលោះតាមរ យៈសន្តិវិធី ខំប្រឹងប្រែងស្វែងរកដំណោះស្រាយលើគ្រប់ជ្រុងជ្រោយ សមភាព ចីរភាព ធានាសុវត្ថភាពរបស់ប្រជាជននិងផលប្រយោជន៍ត្រឹមត្រូវរបស់ភាគីទាក់ ទិននានាក៏ដូចជាធានាសន្តិភាពស្ថិរភាពក្នុងតំបន់។ វៀតណាមចាត់ទុកថា៖ រាល់ ដំណោះស្រាយពាក់ព័ន្ធដល់ Jerusalem ត្រូវប្រតិបត្តិតាមច្បាប់អន្តរជាតិ។ គោលជំហរមុនក៏ដូចជាក្រោយរបស់វៀតណាមគឺគាំទ្រការតស៊ូយុត្តិធម៌របស់ ប្រជាជនប៉ាឡេស្ទីន គាំទ្រដំណោះស្រាយរដ្ឋ ២ ក្នុងនោះមានការបង្កើតរដ្ឋ ប៉ាឡេស្ទីន រួមរស់សន្តិភាពជាមួយអ៊ីស្រាអែលដោយមានខ្សែព្រំដែនមុនឆ្នាំ ១៩៦៧ និងទីក្រុង Jerusalem ខាងកើតជារដ្ឋធានីរបស់ប៉ាឡេស្ទីន។»

        ស្តីពីប្រតិកម្មរបស់វៀតណាមចំពោះការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់របស់អាមេរិក លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖

        «វៀតណាមជានិច្ចកាលគាំទ្រការសន្ទនាដើម្បីស្វែងរកឲ្យបានដំណោះ ស្រាយសន្តិភាពសំរាប់ការខ្វែងគំនិត។ យើងខ្ញុំមានគោលបំណងថា៖ ភាគីទាក់ ទិននានាដែលចូលរួមផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយគប្បីបន្តការ ចរចាសំដៅរកឃើញនូវដំណោះស្រាយចរីភាពយូរអង្វែងសំរាប់តំបន់និង ពិភពលោក៕ »

ប្រតិកម្មទៅវិញ

ផ្សេងៗ