វៀតណាម-ចិននិងអាស៊ានរួមគ្នារក្សាសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើតនិងតំបន់

វៀតណាម-ចិននិងអាស៊ានរួមគ្នារក្សាសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើតនិងតំបន់ - ảnh 1
វៀតណាម-ចិននិងអាស៊ានរួមគ្នារក្សាសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើតនិងតំបន់

(VOVworld)-ក្នុងឱកាសចូលរួមសន្និសីទពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន -
ចិនដែលបានប្រព្រឹត្តទៅនៅខេត្ត Yunnan ប្រទេសចិននោះ នាថ្ងៃទី១៣មិថុនា ឧប
នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh
 បានជួបជាមួយ រដ្ឋមន្ត្រីក្រសួងការបទេសចិនលោក Wang Yi ។ នៅទីនេះភាគី
ទាំងពីរបានឯក ភាព បង្កើនទំនាក់ទំនងអាស៊ាន-ចិន ព្រមទាំងអនុវត្តរាល់កម្មវិធី
សកម្មភាពនិង គម្រោងការដែលបានដាក់ចេញ។ នៅទីនេះ លោក Pham Binh
Minh បានស្នើរ ឲ្យភាគីចិនបង្កលក្ខណៈងាយស្រួលថែមទៀតក្នុងការនាំចូល
ទំនិញរបស់វៀត ណាម ជាពិសេសគឺមុខទំនិញកសិផល ជលផលជាដើម។

        ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ក៏បានសម្តែងនូវការព្រួយបារម្ភ
ចំពោះបំរែបំរួលដ៏ស្មុគស្មាញនៅសមុទ្រខាងកើតនាពេលកន្លងទៅ និងសុំឲ្យភាគី
ទាំងពីគោរពរាល់កិច្ចព្រមព្រៀងនិងមនសិការរួមរបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ
រដ្ឋទាំងពីរក្នុងការដោះស្រាយការខ្វែងគំនិតនិងជម្រុញយន្តការចរចារអំពីរាល់
បញ្ហានៅសមុទ្រខាងកើត។​ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរ រួម
 ជាមួយអាស៊ានអនុវត្តប្រកបដោយជោគជ័យនូវ សេចក្តីថ្លែងការណ៍ស្តីពីការប្រ
តិបត្តិរបស់ភាគីទាក់ទិននៅ​សមុទ្រខាងកើត(DOC) និងឈានដល់សម្រេចយ៉ាង
ឆាប់ៗនូវក្រមប្រតិបត្តិតំបន់ នៅសមុទ្រខាងកើត (COC)សំដៅរក្សាសន្តិភាព
ស្ថិរភាព នៅសមុទ្រខាងកើតនិងលើពិភពលោក។

        រីឯរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi បានឯកភាពលើបណ្តា
 វិធានការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ។​ស្តីពីសភាពការក្នុងតំបន់ រដ្ឋ
មន្ត្រី Wang Yi បានចាត់ទុកថា ចិននិងអាស៊ានសុទ្ធតែមានតម្រូវការរក្សារសន្តិ
 ភាព កិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិតចំពោះបញ្ហាសមុទ្រខាង កើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ