វៀតណាមចូលរួមកសប្ដាហ៍វប្បធម៌អន្តរជាតិនៅម៉ិកស៊ីក

វៀតណាមចូលរួមកសប្ដាហ៍វប្បធម៌អន្តរជាតិនៅម៉ិកស៊ីក - ảnh 1
វៀតណាមចូលរួមកសប្ដាហ៍វប្បធម៌អន្តរជាតិនៅម៉ិកស៊ីក (Vietnam+)
(VOV)_ចាប់តាំងពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ មិនា ស្ថាន​ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ
នៅម៉ិកស៊ីកនិងបណ្ដាស្ថាប័នតំណាងកាទូតរបស់ប្រទេសជាសមាជិកសមាគមប្រជាជាតិ
អាស៊ីអាគ្នេយ៍  (ASEAN) ប្រចាំនៅ​ម៉ិក​ស៊ីក ដូចជា ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ីជាដើម 
បានចូលរួម​សប្ដាហ៍​ជួប​ប្រាស្រ័យ​វប្បធម៌​អន្តរជាតិ Naucalpan ២០១៧ នៅឧទ្យាន 
Naucalli ។

          នៅក្នុងក្របខ័ណ្ឌនៃសប្តាហ៍ជួបប្រាស្រ័យវប្បធម៍អន្តរជាតិ Naucanpal ឯកអគ្គរដ្ឋ
ទូតវៀតណាមលោកស្រី Le Linh Lan រួមជាមួយឯកអគ្គរដ្ឋទូត​ ប្រទេសថៃ ឥណ្ឌូនេស៊ី
និងហ្វីលីពីន​បានកាត់ខ្សែបូ​បើកការតាំងពិព័រណ៍​រូបថតអំពីទឹកដី មនុស្ស រមណីយដ្ឋាន
 ក៏ដូចជា ជីវភាពរស់នៅខាងវប្បធម៌នៃ​បណ្តា​​ប្រទេសជាសមាជិកអាស៊ានផងដែរ។
លំហវប្បធម៌រូបភាពរបស់វៀតណាម​បង្ហាញអំពីអាវផាយប្រពៃណីរបស់នារីវៀតណាម
 និង​ ឈូងសមុទ្រ Ha Long ដែលជាបេតិកភណ្ឌពិភពលោកជាដើមនោះបាននាំមក
ដល់​ផ្សារណាត់​នេះ​នូវបរិយាកាសវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ