វៀតណាមចូលរួមផ្សាណាត់សប្បុរសធម៌ “CHARRITY BAZAAR” លើកទី ២៥ នៅអ៊ុយក្រែន

(VOVWORLD) -នាពេលថ្មីៗនេះ នៅរដ្ឋធានីកៀវ របស់អ៊ុយក្រែន បានប្រព្រឹត្តិទៅ ផ្សាណាត់សប្បុរសធម៌ “CHARRITY BAZAAR” លើកទី ២៥ ដោយមានការចូលរួមរបស់ស្ថានទូត និងអង្គការអន្តរជាតិប្រចាំនៅអ៊ុយក្រែន ចំនួន ៤២ ។
វៀតណាមចូលរួមផ្សាណាត់សប្បុរសធម៌ “CHARRITY BAZAAR” លើកទី ២៥ នៅអ៊ុយក្រែន - ảnh 1 វៀតណាមចូលរួមផ្សាណាត់សប្បុរសធម៌ “CHARRITY BAZAAR” លើកទី ២៥ នៅអ៊ុយក្រែន

នាពេលថ្មីៗនេះ នៅរដ្ឋធានីកៀវ របស់អ៊ុយក្រែន បានប្រព្រឹត្តិទៅ ផ្សាណាត់សប្បុរសធម៌ “CHARRITY BAZAAR” លើកទី ២៥ ដោយមានការចូលរួមរបស់ស្ថានទូត និងអង្គការអន្តរជាតិប្រចាំនៅអ៊ុយក្រែន ចំនួន ៤២ ។ ស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែនបានអញ្ជើញចូលរួមរាល់ផ្សារណាត់ សប្បុរសធម៌នាប៉ុន្មានឆ្នាំកន្លងទៅ សំដៅបង្ហាញស្មារតីសាមគ្គី និងចែករំលែកការលំបាកចំពោះប្រជាជនអ៊ុយក្រែន ជាពិសេសគឺកុមារពិការ និងជនចាស់ជរា។ ក្រៅពីនោះ ផ្សាណាត់សប្បុរស្សធម៌នេះក៏ជាឱកាសសម្រាប់វៀតណាមឧទ្ទេសនាម និងផ្សព្វផ្សាយប្រទេសជាតិ មនុស្ស វប្បធម៌ ទំនិញវៀតណាមដល់មិត្តភក្តិអន្តរជាតិ។ ទឹកប្រាក់ទាំងអស់ដែលទទួលបានពីការលក់ដូរនៅផ្សារណាត់នេះត្រូវបានស្ថានទូតវៀតណាមបញ្ជូនទៅសមាគមកាកបាតក្រហមអ៊ុយក្រែន ដើម្បីជួយឧបត្ថម្ភកុមារពិការ និងជនក្រីក្រអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ