វៀតណាមចូលរួមផ្សារណាត់តម្បាញកាត់ដេរអន្តរជាតិនៅបារាំង

(VOVWORLD) -ចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី២១ កញ្ញា ក្រុមហ៊ុនទាំង ១០ ចំណុះសម្ព័ន្ធសមាគមតម្បាញកាត់ដេរវៀតណាម (Vitas) ចូលរួមផ្សារណាត់តម្បាញកាត់ដេរអន្តរជាតិ ApparelSourcing នៅប៉ារីស ប្រទេសបារាំង។
វៀតណាមចូលរួមផ្សារណាត់តម្បាញកាត់ដេរអន្តរជាតិនៅបារាំង - ảnh 1វៀតណាមចូលរួមផ្សារណាត់តម្បាញកាត់ដេរអន្តរជាតិនៅបារាំង 

ចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី២១ កញ្ញា ក្រុមហ៊ុនទាំង ១០ ចំណុះសម្ព័ន្ធសមាគមតម្បាញកាត់ដេរវៀតណាម (Vitas) ចូលរួមផ្សារណាត់តម្បាញកាត់ដេរអន្តរជាតិ ApparelSourcing នៅប៉ារីស ប្រទេសបារាំង។ នេះគឺជាឱកាសដើម្បីក្រុមហ៊ុនតម្បាញកាត់ដេរក្នុងប្រទេសផ្លាស់ប្ដូរ និងស្វែងរកដៃគូមកពីបណ្ដាប្រទេសនៅលើពិភពលោក។ ដោយបានរៀបចំឡើងនាខែកុម្ពៈ និងខែកញ្ញា រៀងរាល់ឆ្នាំ ApparelSourcing ជាផ្សារណាត់អន្តរជាតិដែលមានឯកទេសខាងម៉ូដសំលៀកបំពាក់។ តាមរយៈការតាំងបង្ហាញ និងសិក្ខាសាលាប្រធានបទនោះ អតិថិជនអាចរកឃើញព័ត៌មានលម្អិតស្ដីពីនិន្នាការអភិវឌ្ឍន៍ផលិតផល និងសេវាកម្ម ថ្មីៗបំផុតលើវិស័យនេះ។ ក្នុងក្របខ័ណ្ឌផ្សារណាត់នេះ បានប្រព្រឹត្តិទៅសិក្ខាសាលាមួយឧទ្ទេសនាមស្ដីពីឱកាសវិនិយោគរបស់វៀតណាមក្នុងវិស័យតម្បាញកាត់ដេររបស់វៀតណាម។ ចូលរួមសិក្ខាសាលានេះមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Nguyen Ngoc Son និងប្រធានសម្ព័ន្ធសមាគម Evalliance លោក Jean-François Limantour ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ