វៀតណាមចូលរួមពិធីបើក Festival យុវជននិងនិស្សិតពិភពលោកលើកទី១៩

(VOVWORLD) -ទំនើបនិងរីកសាយភាយ ទំនុកទុកចិត្តទៅលើបញ្ញាវ័យក្មេង នេះជាចំណាប់អារម្មណ៍ក្នុងពិធីបើក Festival យុវជន និងនិស្សិតពិភពលោក លើកទី១៩ ស្ដីអំពី” ដើម្បីសន្តិភាព សាមគ្គីភាព និងយុត្តិធម៌សង្គម យើងប្រយុទ្ធប្រឆាំងនឹងលទ្ធិចក្រព័ត្ត-លើកតម្កើងអតីតកាល កសាងអនាគត” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី១៥ នៅទីក្រុងSochi ប្រទេសរុស្ស៊ី។ 
វៀតណាមចូលរួមពិធីបើក Festival យុវជននិងនិស្សិតពិភពលោកលើកទី១៩ - ảnh 1វៀតណាមចូលរួមពិធីបើក Festival យុវជននិងនិស្សិតពិភពលោកលើកទី១៩ 

ទំនើបនិងរីកសាយភាយ ទំនុកទុកចិត្តទៅលើបញ្ញាវ័យក្មេង នេះជាចំណាប់អារម្មណ៍ក្នុងពិធីបើក Festival យុវជន និងនិស្សិតពិភពលោក លើកទី១៩ ស្ដីអំពី” ដើម្បីសន្តិភាព សាមគ្គីភាព និងយុត្តិធម៌សង្គម យើងប្រយុទ្ធប្រឆាំងនឹងលទ្ធិចក្រព័ត្ត-លើកតម្កើងអតីតកាល កសាងអនាគត” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី១៥ នៅទីក្រុងSochi ប្រទេសរុស្ស៊ី។ គណៈប្រតិភូវៀតណាម ដឹកនាំដោយលោក Le   Quoc Phong លេខាទីមួយមជ្ឈឹមសម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញ បានអញ្ជើញ ចូលរួមពិធីនេះ។ គណៈប្រតិភូវៀតណាមមាន១៥០រូប ជាបណ្ដាថ្នាក់ដឹកនាំវ័យក្មេង យុវជន  និស្សិតឆ្នើមក្នុងវិស័យជាច្រើននៅក្នុងនិងក្រៅប្រទេស នឹងចូលរួមសកម្មភាពសំខាន់ៗក្នុង Festival ទី១៩  ដែលចាប់ផ្តើមពីថ្ងៃទី១៦តុលា រួមមាន៖ សន្និសីទ សិក្ខាសាលា ស្តង់ទំនិញមិត្តភាព ជួបប្រាស្រ័យ និងរៀបចំកម្មវិធីសម្ដែងសិល្បះដោយប្រធានបទ៖” វៀតណាមនាសព្វថ្ងៃ”ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ