វៀតណាមចូលរួមមហាសន្និបាតលើកទី១១នៃសហភាពកាន់អំណាច EPRDF អេត្យូពី

(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់រណសិរ្សប្រជាធិបតេយ្យបដិវត្តន៍ប្រជាជន អេត្យូពី (EPRDF) គណៈលេខាបក្សកុម្មុយនិស្តវៀតណាមបានបញ្ជូនគណៈ ប្រតិភូទៅចូលរួមមហាសន្និបាតលើកទី១១នៃ EPRDF ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែតុលា នៅ Hawassa ប្រទេសអេត្យូពី។
វៀតណាមចូលរួមមហាសន្និបាតលើកទី១១នៃសហភាពកាន់អំណាច EPRDF អេត្យូពី - ảnh 1 បណ្ដាតំណាងចូលរួមមហាសន្និបាត 


ថ្លែងនៅការបើកមហាសន្និបាត នាព្រឹក ថ្ងៃទី៤ ខែតុលា តំណាងបក្សកុម្មុយនិស្តវៀតណាម ឯកអគ្គរដ្ឋទូត Nguyen Kim Doanh បានបញ្ជូនសារទូរលេខអបអរសាទររបស់អគ្គលេខានៃគណៈកម្មា ធិការ មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ជូនចំពោះបណ្ឌិត Abiy Ahmed ប្រធាន EPRDF នាយករដ្ឋមន្រ្ តីអេត្យូពី ក៏ដូចជាចំពោះមហាសន្និបាតទាំងមូល។ សារទូរលេខ អបអរសាទរនេះបានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តវៀតណាមជឿជាក់យ៉ាងមុតមាំ ថា ដោយសេចក្ដីសម្រេចចិត្តនានាដែលត្រូវបានអនុម័តនៅមហាសន្និបាតលើក នេះ រណសិរ្សបដិវត្តន៍ប្រជាធិបតេយ្យប្រជាជន អេត្យូពី នឹងត្រូវបានពង្រឹងនិង ពង្រីកដោយឥតឈប់ឈរ បន្តរួមចំណែកជំរុញផែនមហាសាមគ្គីរវាងកម្លាំងជឿន លឿននានានៃប្រទេសអេត្យូពី ហើយដណ្ដើមបានជ័យជំនះជាច្រើនថែមទៀតនៅ ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ