វៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានានៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ G20

(VOVWORLD) - ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែមករា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន អនុ រដ្ឋមន្រ្តីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានដឹក នាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (Sherpa) លើក ទី១នៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ខ្លាំងជាងគេលើពិភពលោក (G20)។ 
វៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានានៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ G20 - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ Sherpa G20 (រូបថត៖ TG&VN) 

កិច្ចប្រជុំ នេះត្រូវបានរៀបចំឡើងដើម្បីត្រៀមរៀបចំអោយកិច្ចប្រជុំកំពូល G20 ដែលនឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ ខែមិថុនា នៅទីក្រុងអូសាកា ប្រទេស ជប៉ុន។

        អញ្ជើញថ្លែងនៅកិច្ចប្រជុំ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបង្កើនកិច្ចសហប្រតិបតិ្តការ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចសកល ជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនិងគ្រប ដណ្ដប់ ក៏ដូចជាគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយឈរលើមូលដ្ឋាននៃ ច្បាប់អន្តរជាតិផងដែរ។ លោក Bui Thanh Son ក៏បានអះអាងនូវការសន្យារបស់ វៀត ណាមចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុ ព្រម ទាំងស្នើអោយ G20 គាំទ្រគំនិតផ្ដួចផ្ដើមដោយវៀតណាមនៅកិច្ចប្រជុំ G7 បើកទូលាយកាលពីឆ្នាំ២០១៨ ស្ដីពីការបង្កើតយន្តការសកលសំដៅរារាំងនិង ទប់ស្កាត់កាកសំណល់ក្នុងមហាសាគរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ