វៀតណាមចូលរួមរំលែកទុក្ខចំពោះការវាយប្រហារដោយគ្រាប់បែកនៅស្រីលង្កាដែលបណ្តាលឲ្យមនុស្សច្រើននាក់ត្រូវស្លាប់និងរងរបួស

(VOVWORLD) - ទទួលបានព័ត៌មានស្តីពីការបំផ្ទុះគ្រាប់ បែកនៅក្នុងប្រទេសស្រីលង្កានាថ្ងៃទី ២១ ខែមេសា ដែលបណ្តាលឱ្យមនុស្សស្លាប់និងរបួសជាច្រើននោះ នាថ្ងៃដដែល អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានផ្ញើសារទូរលេខចូលរួមរំលែកទុកដោយបានសម្តែងនូវការសោកស្តាយជាទីបំផុត ជូនចំពោះ ប្រធានាធិ បតីស្រីលង្កា Maithripala Sirisena ។ 
វៀតណាមចូលរួមរំលែកទុក្ខចំពោះការវាយប្រហារដោយគ្រាប់បែកនៅស្រីលង្កាដែលបណ្តាលឲ្យមនុស្សច្រើននាក់ត្រូវស្លាប់និងរងរបួស - ảnh 1ប្រជាជននិងប៉ូលិសនៅឯកន្លែងកើតហេតុ (រូបថតៈ EPA) 

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានផ្ញើសារចូលរួមរំលែកទុក្ខ ដល់នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានផ្ញើសារចូលរួមរំលែកទុក្ខ ដល់ប្រធានរដ្ឋសភាស្រី លង្កា លោក Karu Jayasuriya ផងដែរ។

នាថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានផ្ញើសារទូរលេខចូលរួមរំលែកទុក្ខ ដល់រដ្ឋមន្ត្រីការបរទេសស្រីលង្កា Tilak Janak Marapana ។

ស្ថានទូតវៀតណាមប្រចាំនៅប្រទេសស្រីលង្កា បានទាក់ទងទៅអាជ្ញាធរមូលដ្ឋានហើយរហូតទល់ពេលនេះ មិនមានរបាយការណ៍ណាថា មានពលរដ្ឋវៀតណាមរងផល ប៉ះពាល់នោះឡើយ។ ក្រសួងការបរទេសវៀតណាមបបានបញ្ជាឱ្យស្ថានទូតវៀត ណាមប្រចាំនៅស្រីលង្កា បន្តឃ្លាំមើលហេតុការណ៍នេះ ហើយចាត់វិធានការការពារក្នុងករណីមានពល រដ្ឋវៀតណាមរងផលប៉ះពាល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ