វៀតណាមចូលរួមសិក្ខាសាលាអាស៊ាន-ឥណ្ឌាស្តីពីសេដ្ឋកិច្ចសមុទ្របៃតងលើកទី២

(VOVWORLD) - នាថ្ងៃទី១៨ខែកក្កដា នៅរដ្ឋធានី New Delhi ប្រទេសឥណ្ឌា ក្រសួងការបរទេសវៀតណាមនិងក្រសួងការបរទេសឥណ្ឌា បានរួមសហការជាមួយវិទ្យាសា្ថនស្រាវជ្រាវសេដ្ឋកិច្ចអំពីអាស៊ាននិងអាស៊ីបូព៌ា (ERIA) និងស្ថាប័នមួយចំនួន សហការរៀបចំសិក្ខាសាលាអាស៊ាន-ឥណ្ឌា ស្តពីសេដ្ឋកិច្ចសមុទ្របៃតងលើកទី២។

វៀតណាមចូលរួមសិក្ខាសាលាអាស៊ាន-ឥណ្ឌាស្តីពីសេដ្ឋកិច្ចសមុទ្របៃតងលើកទី២ - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលាស្តីពីសេដ្ឋកិច្ចសមុទ្របៃតង (រូបថតៈ Huy Binh) 

អញ្ជើញថ្លែងមតិក្នុងនាមជាសហប្រធាននៃសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh បានសង្កត់ធ្ងន់លើសារសំខាន់នៃសេដ្ឋកិច្ចសមុទ្របៃតងក្នុងការអភិវឌ្ឍពិភពលោកនិងតំបន់ រួមទាំងអះអាងថា វៀតណាមក៏ដូចជាប្រទេសអាស៊ាននានា ចាត់ទុកកិច្ចសហប្រតិបត្តិការលើវិស័យនាវាចរណ៍ជាវិស័យ សហប្រតិបត្តិការអាទិភាពជាមួយឥណ្ឌា ក្នុងនោះ វិស័យសេដ្ឋកិច្ចសមុទ្របៃតងជាវិស័យត្រូវបានរំពឹងទុកជាច្រើនសម្រាប់ធានាការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងពេលជាមួយគ្នានោះ លេខាទទួលបន្ទុកលោកខាងកើតនៃក្រសួងការបរទេសឥណ្ឌា Preeti Saran បានឲ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំខាងមុខ ឥណ្ឌានឹងចំណាយប្រាក់១៩០ ពាន់លានដុល្លា សម្រាប់ការតភ្ជាប់រវាងកំពង់ផែសមុទ្ររបស់ប្រទេសនេះជាមួយប្រទេសដទៃ។

ក្នុងសិក្ខាសាលា តំណាងនានាក៏បាននំាចេញនូវទិសដៅជាក់ស្តែង ដើម្បីឆ្ពោះទៅការជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្របៃតងក្នុងក្របខ័ណ្ឌនៃដៃគូយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌា ធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍ បង្កើតបរិយាកាសងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ