វៀតណាមចូលរួមសន្និសីទ SOMTC ១៧ ស្ដីពីការបង្ការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន

(VOVWORLD) -នាព្រឹកថ្ងៃទី ២៤ ឧសភា នៅទីក្រុងវៀងច័ន្ទប្រទេសឡាវបានប្រារព្ធឡើងសន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ានស្ដីពីការបង្ការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនលើកទី ១៧ (SOMTC ១៧)។ 
វៀតណាមចូលរួមសន្និសីទ SOMTC ១៧ ស្ដីពីការបង្ការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន - ảnh 1សន្និសីទ SOMTC ១៧ ស្ដីពីការបង្ការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន (TTXVN) 

នាព្រឹកថ្ងៃទី ២៤ ឧសភា នៅទីក្រុងវៀងច័ន្ទប្រទេសឡាវបានប្រារព្ធឡើងសន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ានស្ដីពីការបង្ការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនលើកទី ១៧ (SOMTC ១៧)។ នេះជាសន្និសីទសំខាន់ប្រចាំឆ្នាំនៃកម្លាំងអនុវត្តច្បាប់នៃបណ្ដាប្រទេសអាស៊ាន។ គណប្រតិភូវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ទោ Tran Van Ve អគ្គស្នងការស្តីទីនៃអគ្គស្នងការប៉ូលិស។ ថ្លេងមតិនៅកិច្ចប្រជុំពេញអង្គ លោក Tran Van Ve បានលើកច្បាស់ថា នាឆ្នាំកន្លងទៅ វៀតណមជានិច្ចកាលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសំណូមពរស្ដីពីការផ្លាស់ប្ដូរព័ត៌មានអំពីឧក្រិដ្ឋកម្មរបស់អាស៊ានជាដើម។ លោកស្នើឲ្យបណ្ដាប្រទេសអាស៊ាននារយៈពេលខាងមុខគប្បីបង្កើនកិច្ចសហប្រតិបត្តិការវាងបណ្ដាស្ថាប័នអនុវត្តច្បាប់ក្នុងការចែករំលែកព័ត៌មាន ផ្លាស់ប្ដូរបទពិសោធន៍ អនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធភាព និងផែនការអាស៊ានស្ដីពីការបង្ការប្រឆាំងនឹងឧក្រិដ្ឋកម្មដើម្បីធានាឲ្យបានសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ