វៀតណាមចូលរួមសម័យប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១នៃក្រុមប្រឹក្សាសភាអាស៊ី

(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិននិងអគ្គលេខាធិការក្រុមប្រឹក្សា សភាតំបន់អាស៊ី M.H.Nejad Hosseinian គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយលោក Ha Ngoc Chien សមាជិកការិ យាល័យនយោបាយ សមាជិកគណៈកម្មាធិការអចិន្ត្រៃ យ៍រដ្ឋសភានិងជាប្រធានក្រុម ប្រឹក្សាជនជាតិបានចូលរួមសម័យប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១នៃក្រុមប្រឹក្សា សភាតំបន់អាស៊ី (APA) ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤តុលានៅរាជធានីភ្នំពេញ (កម្ពុជា)។
វៀតណាមចូលរួមសម័យប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១នៃក្រុមប្រឹក្សាសភាអាស៊ី - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំ 

គណៈប្រតិភូវៀតបានចូលរួមកិច្ចប្រជុំទាំងអស់នៃក្របខ័ណ្ឌ APA នេះ ក្នុងនោះ បាន ផ្តល់មតិលើសេចក្តីព្រាងមួយចំនួន រួមទាំងពិភាក្សាពីបញ្ហាផ្សេងៗទៀតតាមរយៈ របៀបវារៈនៃសម័យប្រជុំនីមួយៗ។

        ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ ប្រធានគណៈប្រតិភូវៀតណាមបានអញ្ជើញ ជួបសម្តែងការគួរសមប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេងសំរិន ជួបសំណេះសំ ណាលជាមួយគណៈប្រតិភូកម្ពុជា ឡាវ ឥណ្ឌា ទួរគី  Bhutan និង UAE ផងដែរ។ ក្នុងឱកាសនេះ គណៈប្រតិភូវៀតណាមបានអញ្ជើញសភាទាំងអស់ ចូលរួមក្នុង សន្និសីទប្រចាំឆ្នាំលើកទី២៦នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក គ្រោងនឹងប្រារព្ធឡើងនៅប្រទេសវៀត ណាមនាខែមករាឆ្នាំ២០១៨ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ