វៀតណាមចូលរួមសម័យប្រជុំរបស់គណៈកម្មាធិការគតិយុត្តនិងគណៈកម្មាធិការទទួលបន្ទុកបញ្ហាសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃមហាសន្និបាតអ.ស.បនីតិកាលទី៧៣

(VOVWORLD) - នាថ្ងៃទី៨និងថ្ងៃទី៩ ខែតុលា ក្រោមអធិបតីភាពរបស់លោកប្រធាន Gabon គណៈកម្មាធិការគតិយុត្តនៃមហាសន្និបាតអ.ស.បនីតិកាលទី៧៣ បានរៀបចំកិច្ច ប្រជុំក្រោមប្រធានបទ “នីតិបញ្ញត្តិនៅថ្នាក់ជាតិនិងថ្នាក់អន្តរជាតិ”។ 
វៀតណាមចូលរួមសម័យប្រជុំរបស់គណៈកម្មាធិការគតិយុត្តនិងគណៈកម្មាធិការទទួលបន្ទុកបញ្ហាសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃមហាសន្និបាតអ.ស.បនីតិកាលទី៧៣ - ảnh 1ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមតំណាងអចិន្ត្រៃយ៍វៀត ណាមប្រចាំនៅអ.ស.ប

ថ្លែងនៅក្នុង កិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមតំណាងអចិន្ត្រៃយ៍វៀត ណាមប្រចាំនៅអ.ស.ប បានអះអាងថា នីតិបញ្ញត្តិទាំងនៅថ្នាក់ជាតិនិងថ្នាក់អន្តរជាតិ សុទ្ធតែដើរតួនាទីដ៏សំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព ជំរុញការអភិវឌ្ឍដោយ ចីរភាព និងការពារសិទ្ធិមនុស្ស។ ឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់ថា វៀតណាម ទទួលបានសមិទ្ធផលសំខាន់ៗជាច្រើនក្នុងដំណើរការកសាងនិងសុក្រិតប្រព័ន្ធច្បាប់ និងកែទម្រង់យុត្តិធម៌ ពង្រីកនីតិបញ្ញត្តិ និងការពារសិទ្ធិជាសារវ័ន្តរបស់ មនុស្ស។

        មុននោះ នាថ្ងៃទី៨ ខែតុលា គណៈកម្មាធិការទទួលបន្ទុកបញ្ហាសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុនៃមហាសន្និបាតអ.ស.បបានរៀបចំកិច្ចប្រជុំរួម។ នៅទីនេះ ឯកអគ្គ រដ្ឋទូត Pham Thi Kim Anh អនុប្រធានក្រុមតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំ អ.ស.ប បានអះអាងនូវការសន្យារបស់វៀតណាមចំពោះការអនុវត្តរបៀបវារៈ ឆ្នាំ២០៣០ស្ដីពីការអភិវឌ្ឍដោយចីរភាព ព្រមទាំងអំពាវនាវឲ្យប្រទេសដទៃបន្ត សហការគ្នាដើម្បីចលនានិងបង្កើតប្រភពកម្លាំងថ្មីសំដៅអនុវត្តន៍គោលដៅស្ដីពី ការអភិវឌ្ឍដោយចីរភាព ពិសេសគឺតាមរយៈការអនុវត្តកិច្ចសន្យាស្ដីពីទុន ODA ជំរុញនិងជួយសម្រួលដល់ពាណិជ្ជកម្ម។ លោកស្រីរូបនេះបានចាត់ទុកថា ប្រទេស អភិវឌ្ឍន៍ទាំងអស់ចាំបាច់ត្រូវឈានមុខគេក្នុងការជួយឧបត្ថម្ភប្រទេសកំពុង អភិវឌ្ឍន៍នានា លើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យាច្នៃប្រឌិត ពិសេសគឺក្នុងការផ្ទេរ ប្រគល់បច្ចេកវិទ្យា កសាងសមត្ថភាពនិងចែករំលែកចំណេះដឹងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ