វៀតណាមជានិច្ចកាលរួមវិភាគទានអស់ពីកម្លាំងកាយចិត្តសំរាប់ការអភិវឌ្ឍរបស់អាស៊ាន

(VOVWORLD) - នៅខាងក្រៅកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ (GMS) លើកទី៦ នារសៀលថ្ងៃទី៣១ មីនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi។
វៀតណាមជានិច្ចកាលរួមវិភាគទានអស់ពីកម្លាំងកាយចិត្តសំរាប់ការអភិវឌ្ឍរបស់អាស៊ាន - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi (រូបថត៖ VOV)

ក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសម្ដែងគោល បំណងថា នាពេលខាងមុខ លេខាធិការដ្ឋានអាស៊ាននឹងពង្រីកថែមទៀតនូវ តួនាទីស្រាវជ្រាវនិងពិគ្រោះយោបល់ស្ដីពីគោលនយោបាយសំរាប់ប្រទេសជា សមាជិក។ ទន្ទឹមនឹងនោះ លេខាធិការដ្ឋានអាស៊ានគួរតែជំរុញខ្លាំងការងារតាម ដាន ដាស់តឿននិងសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងនានាក្នុងអាស៊ានផង ដែរ។ លោក Nguyen Xuan Phuc អះអាងថា វៀតណាមជានិច្ចកាលរួមវិភាគទាន អស់ពីកម្លាំងកាយចិត្តសំរាប់ការអភិវឌ្ឍរបស់អាស៊ាន ព្រមទាំងមានគោលបំណង ថា លោកអគ្គលេខាធិការអាស៊ាននិងសហការ បង្កលក្ខណៈងាយស្រួលដើម្បី វៀតណាមទទួលតួនាទីជាប្រធានអាស៊ាននាឆ្នាំ២០២០ប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ