វៀតណាមជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញនិងផ្ទេរប្ដូររូបសណ្ឋានកំណើន

វៀតណាមជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញនិងផ្ទេរប្ដូររូបសណ្ឋានកំណើន - ảnh 1
សន្និសីទវេទិការសេដ្ឋកិច្ចអន្តរជាតិតំបន់អាស៊ីបូព៌ាលើកទី២៤ (រូបថត៖VGP)

(VOVworld) - វៀតណាមត្រូវជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ និងផ្ទេរប្ដូររូបសណ្ឋានកំណើន។នេះគឺជាការអះអាងរបស់ឧបនាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Xuan Phuc នៅសន្និសីទវេទិការសេដ្ឋកិច្ចអន្តរជាតិតំបន់អាស៊ី
បូព៌ា លើកទី២៤ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី។ថ្លែងមតិ
នៅសម័យ បើកដោយប្រធានបទ “អាស៊ីបូព៌ាក្នុងកាលៈទេសៈសាកលភាវូបនីយ
កម្មថ្មី” លោក Nguyen Xuan Phuc បានះអាងថា វៀតណាមកំពុងខំប្រឹងប្រែងរួមវិភាគ
ទានក្នុងការ កសាងសហគមន៍អាស៊ាននិងយន្តការសហប្រតិបតិ្តការតំបន់នានា
សកម្មចូលរួមការ ចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំៗ។លោកបានចាត់
ទុកថា តំបន់អាស៊ីបូព៌ា កំពុងឈរមុខឱកាសជាច្រើនក្នុងកិច្ចសហប្រតិបតិ្តការនិង
អភិវឌ្ឍន៍ ប៉ុន្តែស្ថិរភាពរបស់ តំបន់កំពុងជួបប្រទះទៅនឹងការសាកល្បងជាច្រើន
ដោយសាររងឥទ្ធិពលនៃបំរ៉ែបំរួលអាកាសធាតុ ជំលោះដែនដី សន្តិសុខ សុវត្ថិ
ភាពនាវាចរណ៍ អាកាសចរណ៍ជាដើម។លោក ឧបនាយករដ្ឋមន្រ្តីបានលើកច្បាស់
ថា ជំលោះទាំងឡាយនៅសមុទ្រ ត្រូវបានដោះ ស្រាយដោយសន្តិវិធី​ ឈរលើមូល
ដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.ប ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។
វៀតណាមជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញនិងផ្ទេរប្ដូររូបសណ្ឋានកំណើន - ảnh 2
លោក Nguyen Xuan Phuc (ខាងស្ដាំ)ជួបសន្ទនាជាមួយសមភាគីឥណ្ឌូនេស៊ីលោក Jusuf Kalla (រូបថត៖VGP)

មុននោះ លោក Nguyen Xuan Phuc បានមានជំនួបសន្ទនាជាមួយសមភាគីឥណ្ឌូ
នេស៊ីលោក Jusuf Kalla។ភាគីទាំង២បានឯកភាពថា នឹងបង្កើនកិច្ចសហការក្នុង
ការ រៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាបង្កើតទំនាក់ទំនង
ការទូត វៀតណាម-ឥណ្ឌូនេស៊ី និងជំរុញយ៉ាងខ្លាំងក្លាកិច្ចសហប្រតិបតិ្តការវិនិ
យោគ ពាណិជ្ជ កម្ម។ក្រៅពីនោះ លោក Nguyen Xuan Phuc ក៏មានជំនួបសន្ទនា
ជាមួយសមភាគីរុស្ស៊ី លោក Arkady Dvorkovich នាយកចាត់ចែងការ WEF
លោក Philipp Roesler និង អគ្គលេខាធិការរង OECD លោកស្រី Mari Kiviniemi
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ