វៀតណាមជំរុញខ្លាំងនូវកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មវិនិយោគជាមួយតំបន់អាមេរិកឡាទីន

(VOVWORLD) - អាមេរិកឡាទីនជាទីផ្សារពោរពេញទៅដោយសក្ដានុពលចំពោះសកម្មភាពពាណិជ្ជកម្មនិងវិនិយោគរបស់សហគ្រាសវៀតណាម។ នេះជាមតិរបស់អ្នក ជំនាញជាច្រើននៅវេទិកាពាណិជ្ជកម្មនិងវិនិយោគ វៀតណាម-អាមេរិកឡាទីន ដែលបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញនាថ្ងៃទី១៣ ខែវិច្ឆិកា។

  លោក Do Thang Hai អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានចាត់ទុកថា អាមេរិកឡាទីនជាតំបន់ដែលមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាង ស្វាហាប់និងប្រកបដោយស្ថិរភាព រួមជាមួយប្រភពធនធានធម្មជាតិដ៏សម្បូរ បែប។ ដោយហេតុនេះ តំបន់នេះជាទីផ្សារគួរអោយទាក់ទាញចំពោះពិភពលោក ទាំងមូល ក្នុងនោះរួមមានវៀតណាម ផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទីផ្សារអាមេរិក ឡាទីនកំពុងក្លាយទៅជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់វៀតណាម ដោយមាន កំណើនប្រមាណ២០%ក្នុងមួយឆ្នាំ។

        បណ្ដាអ្នកជំនាញចាត់ទុកថា ការបើកពង្រីកទីផ្សារនាំចេញរបស់វៀតណាម ទៅកាន់តំបន់អាមេរិកឡាទីននោះ គឺជាឱកាសសម្រាប់សហគ្រាសវៀតណាម ដើម្បីធ្វើពិពិធកម្មទីផ្សារ ក៏ដូចជាកាត់បន្ថយការពឹងផ្អែកទៅលើទីផ្សារប្រពៃណី ផងដែរ។ គោលដៅរបស់វៀតណាមនោះគឺបង្កើនទំហំពាណិជ្ជ កម្មទ្វេភាគី ជាមួយទីផ្សារអាមេរិកឡាទីនឡើងទៅពី១៥ដល់១៨ពាន់លានដុល្លាអាមេរិក និងទាក់ទាញដើមទុនប្រមាណ៣ពាន់លានដុល្លាអាមេរិកពីតំបន់អាមេរិកឡាទីននាឆ្នាំ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ