វៀតណាមជាសមាជិកយ៉ាងសកម្មនិងមានការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ

(VOVWORLD) -    វៀតណាមគប្បីមានភាពម្ចាស់ការនិងចូលរួមយ៉ាងសកម្ម ព្រមទាំងពង្រីកតួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពថែមទៀតនៅអង្គការសហប្រជាជាតិ (អ.ស.ប)។
វៀតណាមជាសមាជិកយ៉ាងសកម្មនិងមានការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ - ảnh 1ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាម ប្រចាំនៅ អ.ស.ប លោក Dang Dinh Quy 

        យោងតាមឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាម ប្រចាំនៅ អ.ស.ប លោក Dang Dinh Quy បានឲ្យដឹងថា វៀតណាមមានការរួមចំណែកយ៉ាងសកម្មក្នុងវិស័យ រំលាយសព្វាវុធ និងប្រឆាំងនឹងការពង្រាយអាវុធ ជាពិសេសគឺការរំលាយអាវុធនុយក្លេអ៊ែរ និងអាវុធសម្លាប់រង្គាលមនុស្សគ្រប់ ប្រភេទ។ ការចូលរួមរក្សាសន្តិភាពនៅ អ.ស.ប ជាចំណុចភ្លឺស្វាងមួយ ដែលឆ្លុះបញ្ចាំងពីស្មារតី ជាដៃគូមានការទទួលខុសត្រូវរបស់វៀតណាម។ ទន្ទឹមនឹងនេះ វៀតណាមក៏បាន ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីដាក់ ឲ្យដំណើរការកងពេទ្យកំរិត ២ នៅប្រទេសស៊ូដង់ខាងត្បូង។

        ក្នុងវិស័យអភិវឌ្ឍន៍ វៀតណាមជាប្រទេសមួយដែលទទួលបានជោគជ័យ ក្នុងការអនុវត្តរាល់គោលដៅសហស្សវត្សរ៍។ នាបច្ចុប្បន្ន វៀតណាមកំពុងខិតខំ ប្រឹងប្រែងអនុវត្តនូវរបៀបវារៈអភវិឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ រួមទាំងកិច្ច ព្រមព្រៀងទីក្រុង ប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ និងគំនិតផ្តួចផ្តើមរបស់  អ.ស.ប ស្តីពីការទប់ទល់នឹងគ្រោះធម្មជាតិ El Nino, LaNina ជាដើម។ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ វៀតណាមនិងអ.ស.ប បានចុះហត្ថលេខាលើផែនការ យុទ្ធសាស្ត្ររួមថ្មី (OSP) ដំណាក់កាលឆ្នាំ២០១៧-២០២១ រវាងរដ្ឋាភិបាល វៀតណាមនិង ស្ថានប័នចំនួន១៨នៃអ.ស.ប។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលបានបញ្ជាក់ពីការប្តេជ្ញាយ៉ាងខ្លាំងក្លារបស់ អ.ស.ប និងរដ្ឋាភិបាលវៀតណាម ក្នុងកម្មវិធីធ្វើសម្មភាពជាតិស្តីពីការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។ ក្នុងវិស័យការពារសិទ្ធមនុស្ស វៀតណាមតែងតែអនុវត្តយ៉ាង ម៉ឹងម៉ាត់នូវការទទួលខុសត្រូវរបស់បណ្តាប្រទេសជាសមាជិក អ.ស.ប តាមរយៈ ការធ្វើរបាយការណ៍ពិនិត្យមើលជាទូទៅអំពីសិទ្ធមនុស្ស (UPR) ព្រមទាំងចូលរួម យ៉ាងសកម្មក្នុងការការពារសិទ្ធិមនុស្សនៅលើពិភពលោកផងដែរ។

        លោក Dang Dinh Quy មានជំនឿជាក់ថា នាពេលខាងមុខវៀតណាម នឹងបន្តរួមវិភាគទានយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ក្នុង តំបន់និងនៅលើពិភពលោក ព្រមទាំង ខិតខំប្រឹងប្រែងជម្រុញទំនាក់ទំនងសហ ប្រតិបត្តិការជាមួយ អ.ស.ប ឲ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពជាជាក់ស្តែង ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ