វៀតណាមតំណាងអោយអាស៊ានសម្តែងនូវការព្រួយបារម្ភអំពីស្ថានភាពរបស់កុមារនៅក្នុងជម្លោះប្រដាប់អាវុធ

(VOVWORLD) - ការព្រួយបារម្ភនេះ ត្រូវបានតំណាងរបស់ វៀតណាម បង្ហាញនៅក្នុងកិច្ចពិភាក្សាបើកចំហរបស់អង្គការ សហប្រជាជាតិស្តីពីកុមារនិងជម្លោះប្រដាប់អាវុធ នាថ្ងៃទី ២ ខែសីហានៅទីក្រុងញូវយ៉ក។
វៀតណាមតំណាងអោយអាស៊ានសម្តែងនូវការព្រួយបារម្ភអំពីស្ថានភាពរបស់កុមារនៅក្នុងជម្លោះប្រដាប់អាវុធ - ảnh 1កុមារនៅជំរុំបណ្តោះអាសន្ននៅទីក្រុងអង់ការ៉ាប្រទេសទួរគី (រូបថត៖ AFP/VNA) 

តាងនាមបណ្តាប្រទេសអាស៊ានថ្លែងមតិក្នុងកិច្ចពិភាក្សានេះ  ឯកអគ្គរដ្ឋទូតវៀត ណាមលោក Dang Dinh Quy ប្រធានក្រុមបេសកម្មតំណាងអចិន្ត្រៃយ៍វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ទោះបីជាអាស៊ានបានទទួលស្គាល់ចំពោះរាល់ការវិវឌ្ឍន៍ក៏ដោយ ក៏ប៉ុន្តែស្ថានភាពកុមារក្នុងជម្លោះប្រដាប់អាវុធនៅតែជាការព្រួយបារម្ភផងដែរ។

ការដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានឆ្លង នូវសេចក្តីសម្រេចជាច្រើនដែលទាក់ទងនឹងបញ្ហានេះ បានបង្ហាញពីការស្រុះចិត្តគំនិតនិងការប្តេជ្ញាចិត្តរបស់ប្រទេសនានា ប៉ុន្តែសហគមន៍អន្តរជាតិត្រូវការការស្រុះចិត្តគំនិតខ្លាំងជាងនេះទៅ ទៀត ដើម្បីប្រែក្លាយ ការប្តេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្តែង។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា អាស៊ានតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសិទ្ធិកុមារក្នុងជម្លោះប្រដាប់អាវុធទាំងនៅថ្នាក់ជាតិនិងថ្នាក់តំបន់ តាម រយៈសកម្មភាពដូចជាកិច្ចសន្ទនាអាស៊ានស្តីពីអនុសញ្ញាស្តីពីសិទ្ធិកុមារ; កិច្ចសន្ទនាប្រចាំឆ្នាំរវាងគណៈកម្មាធិការអាស៊ានទទួលបន្ទុកការជំរុញ និងការធានាសិទ្ធិរបស់ស្ត្រីនិងកុមារជាមួយអ្នកតំណាងពិសេសអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាអំពើហឹង្សាលើកុមារជាដើម។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើ គោលជំហរឥតងាករ៉េរបស់វៀតណាមដែលតែងតែផ្តល់អាទិភាព លើការជំរុញនិងធានាសិទ្ធិកុមារ។ លើកពីនេះទៅទៀតវៀតណាមនឹងបន្តរួមដៃគ្នាជាមួយសហគមន៍អន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ