វៀតណាមត្រៀមរៀបចំយ៉ាងសកម្មនូវខ្លឹមសារសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌-សង្គមក្នុងអាស៊ាន

(VOVWORLD) - រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung បានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងពិធីទទួលជួបជាមួយអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi  នារសៀលថ្ងៃទី ២៦ ខែសីហានៅទីក្រុងហាណូយ។
វៀតណាមត្រៀមរៀបចំយ៉ាងសកម្មនូវខ្លឹមសារសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌-សង្គមក្នុងអាស៊ាន - ảnh 1 ទិដ្ឋភាពនៃជំនួប (រូបថតៈ laodongxahoi)

បើយោងតាមលោករដ្ឋមន្រ្តី ដោយមានទំនួលខុសត្រូវក្នុងការត្រៀមរៀបចំសម្រាប់ឆ្នាំជាប្រធានអាស៊ាន ២០២០ ប្លុកវប្បធម៌និងសង្គមកិច្ចបានពិភាក្សានិងឯកភាព លើខ្លឹមសារនៃសកម្មភាពរបស់ខ្លួន។ ដូច្នោះ នឹងផ្តោតសំខាន់លើបញ្ហាធំៗចំនួនពីរ។ នោះគឺ៖ “ខ្លឹមសារទីមួយគឺខ្លឹមសារទាក់ទងនឹងការអភិវឌ្ឍប្រភពធនធានមនុស្ស ដែលត្រូវសម្របទៅនឹងបដិវត្តឧស្សាហកម្ម ៤.០។ ទី ២ គឺផ្តោតលើបញ្ហាមានចរិតលក្ខណៈយុទ្ធសាស្ត្រនិងបញ្ហាអភិវឌ្ឍន៍សង្គម ដើម្បីអោយមនុស្សគ្រប់រូបទទួលបានសិទ្ធិសុខមាលភាព តាមរបៀបល្អបំផុត ជាពិសេសបង្កើតការអភិវឌ្ឍប្រកបដោយចីរភាពហើយគ្មាននរណាម្នាក់ត្រូវការបោះបង់ចោលនៅខាងក្រៅឡើយ។ ។ ខ្លឹមសារទាំងនេះ នឹងត្រូវដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និង លើកទី ៣៧ ហើយនឹងត្រូវដាក់ជូនសេចក្តីថ្លែងការណ៍ជាន់ខ្ពស់ផងដែរ”។

ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ វៀតណាមសង្ឃឹមថា នឹងទទួលបានលទ្ធ ផលដូចដែលបានរំពឹងទុក ដើម្បីចូលរួមវិភាគទានយ៉ាងសំខាន់ ដល់សសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង ៣ របស់អាស៊ាន គឺវប្បធម៌ - សង្គម ក៏ដូចជាការអភិវឌ្ឍរបស់សហគមន៍អាស៊ានតែម្តង។

អញ្ជើញវាយតម្លៃអំពីខ្លឹមសារនៃកិច្ចសហប្រតិបត្តិការវប្បធម៌-សង្គម ដែលជាជម្រើសរបស់វៀតណាមសម្រាប់ឆ្នាំធ្វើជាប្រធានអាស៊ាន ២០២០នោះ អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi បានមានប្រសាសន៍ថា៖ “ជម្រើសរបស់វៀតណាមគឺត្រឹមត្រូវណាស់ នៅពេលផ្តោតសារៈសំខាន់ទៅលើការអភិវឌ្ឍប្រភពធនធានមនុស្ស ពីព្រោះបញ្ហាដែលទាក់ទងទៅនឹងបដិវត្តឧស្សាហកម្ម ៤.០ ក៏ត្រូវបានលើកយកមកពិភាក្សាជាច្រើនលើកច្រើនសាររួចមកហើយ។ ប្រសិនបើ ឆ្នាំក្រោយយើងចេញសេចក្តីថ្លែងការណ៍ ក៏ដូចជាមានផែនការសម្រាប់អនុវត្តន៍សេចក្តីថ្លែងការណ៍នោះ គឺប្រសើរណាស់។ ទាក់ទងនឹងផលប្រយោជន៍សង្គមសម្រាប់ប្រជាជន ក៏សំខាន់ផងដែរ ពីព្រោះអាស៊ានបានចាប់ផ្តើមឈានចូលក្នុងដំណាក់កាលចំនួនប្រជាជនចាស់  ហើយប្រជា ជនត្រូវការជំនួយសុខុមាលភាពយ៉ាងខ្លាំងសម្រាប់ការថែទាំសុខភាព។ ម្យ៉ាងវិញទៀត នៅឆ្នាំ ២០៣០ ចំនួនប្រជាជនប្រហែល ១៣% នឹងស្ថិតក្នុងអាយុលើស ៦០ ឆ្នាំ។  ដូច្នេះហើយ ពួកគេធ្វើម៉េច នឹងអាចចូលរួមចំណែកដល់សង្គមទៅ? នោះទេជាបញ្ហា”។

អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi រំពឹងថា ការកសាងផែនការមេសកម្មភាពនៃសេចក្តីថ្លែងការណ៍ស្តីពីការអភិវឌ្ឍប្រភពធនធានមនុស្សរបស់អាស៊ានក្នុងឆ្នាំវៀតណាមធ្វើជាប្រធាន នឹងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយផែនការសកម្មភាពនៃសេចក្តីថ្លែងការណ៍នេះនៅប្រទេសសឹង្ហបូរី ស្តីពីអនាគតការងារ ត្រូវបានរដ្ឋមន្ត្រីអាស៊ានអនុម័តមុននេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ