វៀតណាមទទួលស្គាល់ថា អាជ្ញាធរម៉ាឡេស៊ីនាបានដោះស្រាយបញ្ហា Doan Thi Huong យ៉ាងសកម្មណាស់!

(VOVWORLD) - នេះគឺជាការអះអាងរបស់លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ចំពោះការដែល នាថ្ងៃទី ៣ ឧសភា ពលរដ្ឋវៀតណាម Doan Thi Huong ត្រូវបានដោះលែងហើយបានវិលត្រឡប់មកប្រទេសវៀតណាមវិញ ដើម្បីជួបជុំជាមួយក្រុមគ្រួសាររបស់ខ្លួន។ 

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមថា នេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងការពារពលរដ្ឋរបស់រដ្ឋាភិបាល ក្រសួងការបរទេស ភ្នាក់ងារពាក់ព័ន្ធនិងសហព័ន្ធគណៈមេធាវីរបស់វៀតណាមនិងមេធាវីរបស់ម៉ាឡេស៊ី។  ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏បានទទួលស្គាល់ថា អាជ្ញាធរម៉ាឡេស៊ីនាពេលកន្លងទៅបានដោះស្រាយបញ្ហានេះយ៉ាងសកម្មណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ