វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1
វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី (VNA)


(VOVworld) – នាថ្ងៃទី ២៣ កុម្ភៈ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម​
លោក Nguyen Chi Dung​ និងរដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា លោក ឆាយ ថន​បាន
សហការធ្វើជាអធិបតីសម័យប្រជុំលើកទី ៨ នៅរាជធានី ភ្នំពេញ កម្ពុជា។ ក្នុង
សម័យប្រជុំលើកនេះ ភាគីទាំងពីរបានឯកភាពវាយតំលៃបណ្ដាកិច្ចព្រមព្រៀង
រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរដែលត្រូវបានសហការអនុវត្តសកម្មហើយ ទទួល
បានលទ្ធផលសំខាន់ ដូចជា៖ កិច្ចសហការដោះស្រាយការលំបាកសាក ល្បងក្នុង
ការងារខ័ណ្ឌសីមានិងបោះបង្គោលលើដីគោក នាឆ្នាំ ២០១៦​ តំលៃប្រាក់​ពាណិជ្ជកម្ម
ទ្វេភាគីទទួលបាន ២ ពាន់ ៨០០ លានដុល្លាអាមេរិក ភ្ញៀវទេចរនៃ ប្រទេសទាំង
ពីរកើនឡើង​ ១ លាននាក់។ ស្តីពីទិសដៅសហប្រតិត្តិការនាឆ្នាំ ២០១៧ មន្ត្រីជាន់
ខ្ពស់ពីររូបនេះបានឯកភាពថា៖ វៀតណាមនឹងបន្តជួយឧបត្ថម្ភ កម្ពុជាក្នុងការ
ងារបណ្តុះបណ្ដាលនិងប្រមូលផ្តុំតួរលេខស្ថិតិដើម្បីគិត GDP នៅខេត្តមួយចំនួន
របស់កម្ពុជា។ ទន្ទឹមនឹងនោះ​ ភាគីទាំងពីរបានឯកភាពជំរុញ ខ្លាំងនូវការរៀប
រៀងក្របខ័ណ្ឌកិច្ចព្រមព្រៀងរួមស្តីអំពីការតភ្ជាប់ខឿនសេដ្ឋកិច្ចវៀតណាមនិង
កម្ពុជាដើម្បីដាក់ជូនឡើងរដ្ឋាភិបាលនៃប្រទេសទាំងពីរអនុម័តហើយឯកភាព
គិតតាំពីឆ្នាំ ២០១៧ តទៅ សម័យប្រជុំថ្នាក់អនុរដ្ឋមន្ត្រីនិងរដ្ឋលេខាធិការនឹង
ត្រូវបានរៀបចំប្តូរវេនជារៀលរាល់ឆ្នាំសំដៅបង្កើនទំនាក់ទំនងសហប្រតិបត្តិការ
ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ