វៀតណាមនិងកម្ពុជាផ្លាស់ប្ដូរបទពិសោធន៍អំពីកិច្ចការសាសនា

(VOVWORLD) - នាថ្ងៃទី១១ ខែមករា សន្និសីទផ្លាស់ប្ដូរបទពិសោធន៍អំពីកិច្ចការ សាសនា វៀត ណាម-កម្ពុជា តាមខ្លឹមសារនៃកិច្ចព្រមព្រៀង សហប្រតិបតិ្តការរវាងគណៈកម្មាធិការ សាសនារដ្ឋាភិបាលវៀតណាមនិងក្រសួងធម្មការនិងសាសនាកម្ពុជា បានប្រព្រឹត្តទៅនៅទីក្រុង ដាឡាត ខេត្ត Lam Dong។

វៀតណាមនិងកម្ពុជាផ្លាស់ប្ដូរបទពិសោធន៍អំពីកិច្ចការសាសនា - ảnh 1លោក  Vu Chien Thang ប្រធានគណៈកម្មការសាសនារដ្ឋាភិបាល អញ្ជើញថ្លែងមតិបើកសន្និសីទ (រូបថត៖ TTXVN)


អញ្ជើញចូលរួមក្នុងសន្និសីទនេះ មានវត្តមានរបស់លោក Vu Chien Thang ប្រធានគណៈកម្មការសាសនារដ្ឋាភិបាល ប្រធានគណៈប្រតិភូវៀតណាម និងលោក កែ សំអឿន អនុរដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនាកម្ពុជា ប្រធានគណៈប្រតិភូកម្ពុជា។

អញ្ជើញថ្លែងនៅសន្និសីទ ប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀត ណាម លោក Vu Chien Thang បានលើកឡើងយ៉ាងច្បាស់ថា៖ “ក្នុងកាលៈទេសៈដែលទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ គ្រប់ ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជាកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនោះ គឺទំនាក់ទំនងរវាងស្ថាប័នទទួលបន្ទុកកិច្ចការគ្រប់គ្រងរដ្ឋអំពីការងារសាសនានៃ ប្រទេសទាំងពីរ ក៏ត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរផងដែរ។ សន្និសីទលើកនេះគឺជាឱកាសដើម្បីប្រទេសយើងទាំងពីរចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក ក៏ដូចជាមេ រៀនពិតជាក់ស្ដែងនានាក្នុងកិច្ចការគ្រប់គ្រងរដ្ឋអំពីកិច្ចការសាសនានៃប្រទេសនីមួយៗផងដែរ។ តាមនោះ លើកកំពស់ថែមទៀតនូវសមត្ថភាពគ្រប់គ្រង ប្រសិទ្ធភាពក្នុងវិស័យសាសនា រួមចំណែកទៅក្នុងការរក្សាស្ថិរភាព សង្គម កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែសម្បូររុង រឿងពីមួយថ្ងៃទៅមួយថ្ងៃ”។

សន្និសីទផ្លាស់ប្ដូរបទពិសោធន៍អំពីកិច្ចការសាសនាវៀតណាម-កម្ពុជាបាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមករា នៅទីក្រុងដាឡាត ខេត្ត Lam Dong នៃប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ