វៀតណាមនិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអយ្យការ

(VOVWORLD) - នារសៀលថ្ងៃទី ១៥ ខែមេសា នៅរដ្ឋធានី Seoul ក្រុមអយ្យការប្រជាជនកំពូលវៀតណាមបានជួបធ្វើការជាមួយវិទ្យាស្ថានព្រះរាជអាជ្ញាកូរ៉េខាងត្បូង។ 
វៀតណាមនិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអយ្យការ - ảnh 1ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថតៈ TTXVN ) 

ថ្លែងមតិនៅទីនេះ លោក Le Minh Tri ប្រធានអយ្យការវៀតណាម មានបំណង ចង់ឲ្យវិទ្យាស្ថានព្រះរាជអាជ្ញាកូរ៉េខាងត្បូង នឹងចែករំលែកបទពិសោធន៍ជាមួយវៀត ណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដកហូតទ្រព្យសម្បត្តិមកពីអំពើពុករលួយ និង បង្ការប្រឆាំង ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ។

ទាក់ទងនឹងការបង្កើនការជួបប្រាស្រ័យនិងការផ្លាស់ប្តូរគណៈប្រតិភូ លោក Le Minh Tri បានស្នើឲ្យភាគីកូរ៉េខាងត្បូង បញ្ជូនអ្នកជំនាញមួយចំនួនដើម្បីជួយវៀតណាមក្នុងវិស័យទាំងនេះ។ ជាការឆ្លើយតបវិញ ប្រធានវិទ្យាស្ថានព្រះរាជអាជ្ញាកូរ៉េ ខាងត្បូង លោក Moon Moo-il បានសម្តែងនូវការត្រៀមខ្លួនជាស្រេចដលម្បីជួយវៀតណាមបង្កើតនិងប្រតិបត្តិមជ្ឈមណ្ឌលស៊ើបអង្កេតវិទ្យាសាស្រ្តឌីជីថល ដូចជារូបសណ្ឋានរបស់កូរ៉េខាងត្បូងជាដើម។ លោកប្រធានវិទ្យាស្ថានព្រះរាជអាជ្ញាកូរ៉េខាងត្បូងបានស្នើឱ្យវៀតណាម ចូលរួមជាសមាជិកអង្គការដកហូតទ្រព្យសម្បត្តិមកពីអំពើពុករលួយនៅអាស៊ី - ប៉ាស៊ីហ្វិក រួមទាំង ជំរុញកិច្ចសហប្រតិបត្តិការរវាងអយ្យការប្រជាជនតំបន់នានារបស់ វៀតណាមនិងវិទ្យាស្ថានព្រះរាជអាជ្ញាតំបន់របស់កូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ