វៀតណាមនិងគុយបាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី

(VOVWORLD) -  តបតាមសេចក្តីអញ្ជើញរបស់អនុប្រ ធាន ទី ១ នៃក្រុមប្រឹក្សារដ្ឋនិងទីស្តីការគណៈរដ្ឋមន្ត្រីគុយ បា លោក Salvador Valdes Mesa, អនុប្រធានរដ្ឋសភា វៀតណាម លោកស្រី Dang Thi Ngoc Thinh និងគណៈប្រ តិភូរដ្ឋវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅគុយបា ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ខែកក្កដា។

វៀតណាមនិងគុយបាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី - ảnh 1អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសវនាការជាមួយអនុប្រធានទី ១ នៃក្រុមប្រឹក្សារដ្ឋនិងទីស្តីការគណៈរដ្ឋមន្ត្រីគុយបា លោក Salvador Valdes Mesa (រូបថត:TTXVN)

នារសៀលថ្ងៃទី៨ ខែកក្កដា នៅវិមានបដិវត្តន៍នៃរដ្ឋធានី La Habana នៃប្រទេស គុយបា អនុប្រធានទី ១ នៃក្រុមប្រឹក្សារដ្ឋនិងទីស្តីការគណៈរដ្ឋមន្ត្រីគុយបា លោក Salvador Valdes Mesa បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនិងអនុវត្តជំនួបពិភាក្សាជាមួយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh។

ក្នុងជំនួបនេះ  អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអះ អាងថា: វៀតណាមបានត្រៀមខ្លួនជាស្រេច បន្តការផ្លាស់ប្តូរនិងចែករំលែកបទពិសោធជាមួយគុយបា ក្នុងដំណើរការការពារនិងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកស្រីអនុប្រធានរដ្ឋវៀតណាមបានអះអាងសារជាថ្មីថា វៀតណាមគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ  ដោយសំណូមពរឱ្យអាមេរិកលុបចោលគោលនយោបាយដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មនិងហិរញ្ញវត្ថុប្រឆាំងនឹងគុយបា។ ឆ្លៀតពេលនេះ ថ្នាក់ដឹកនាំទាំងពីររូបបានព្រមព្រៀងគ្នារក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់  ជាពិសេសផ្តោតការយកចិត្តទុកដាក់ទៅលើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី។ ភាគីទាំងពីរបានឯកភាពបន្តគាំទ្រគ្នា រួមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរជ្រាបចូលទីផ្សាររបស់គ្នាទៅវិញទៅមកផងដែរ។

វៀតណាមនិងគុយបាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី - ảnh 2អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសវនាការជាមួយអនុប្រធានទី ១ នៃក្រុមប្រឹក្សារដ្ឋនិងទីស្តីការគណៈរដ្ឋមន្ត្រីគុយបា លោក Salvador Valdes Mesa (រូបថត:TTXVN) 

ពាក់ព័ន្ធនឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងនូវការគាំទ្រចំពោះជំហរដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ។ ម្យ៉ាងវិញទៀត ភាគីពាក់ព័ន្ធត្រូវប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិ បត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆ្ពោះទៅការសម្រេចក្រមប្រតិ បត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅគុយបាលើកនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅទស្សនាតំបន់អភិវឌ្ឃន៍ Mariel នៅខេត្ត Artemisa។ នៅថ្ងៃដដែលនេះ គណៈប្រតិភូបានអញ្ជើញទៅដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញនិងវិមានរំលឹកវិញ្ញាក្ខ័ន្ធវីរៈជនជាតិគុយបា Hose Martin និងជួបសំណេះសំណាលជាមួយមន្ត្រីស្ថានទូតវៀតណាមប្រចាំនៅគុយបារួមទាំងតំណាងសហគមន៍វៀតណាមប្រចាំនៅគុយបាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ