វៀតណាមនិងប៉ារ៉ាហ្គាយមានសក្ដានុពលសហប្រតិបតិ្តការលើវិស័យជាច្រើន

(VOVWORLD) - នៅជំនួបសន្ទនាជាមួយលោក Dang Xuan Dung ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅប៉ារ៉ាហ្គាយនិងអ៊ុយរូហ្គាយនោះ រដ្ឋមន្រ្តីការបរទេសស្ដីទី ប៉ារ៉ាហ្គាយ Terumi Matsuo de Claverol បានកោតសរសើរនូវសមិទ្ធិខាងសេដ្ឋ កិច្ចនិងសង្គមកិច្ចរបស់វៀតណាមនាពេលកន្លងទៅ។
វៀតណាមនិងប៉ារ៉ាហ្គាយមានសក្ដានុពលសហប្រតិបតិ្តការលើវិស័យជាច្រើន - ảnh 1(រូបថត៖thegioivietnam) 

(VOVworld) - នៅជំនួបសន្ទនាជាមួយលោក Dang Xuan Dung ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅប៉ារ៉ាហ្គាយនិងអ៊ុយរូហ្គាយនោះ រដ្ឋមន្រ្តីការបរទេសស្ដីទី ប៉ារ៉ាហ្គាយ Terumi Matsuo de Claverol បានកោតសរសើរនូវសមិទ្ធិខាងសេដ្ឋ កិច្ចនិងសង្គមកិច្ចរបស់វៀតណាមនាពេលកន្លងទៅ។លោកស្រី de Claverol អះអាងថា វៀតណាមនិងប៉ារ៉ាហ្គាយមានសក្ដានុពលសហប្រតិបតិ្តការជាច្រើន ជាពិសេសលើវិស័យពាណិជ្ជកម្ម។ស្ដីពីបញ្ហាសមុទ្រខាងកើត តំណាងក្រសួង ការបរទេសប៉ារ៉ាហ្គាយបានអះអាងជាថ្មីម្ដងទៀតនូវការគាំទ្រចំពោះគោលជំហរ របស់វៀតណាមក្នុងការដោះស្រាយជំលោះនៅសមុទ្រដោយសន្តិវិធីឲ្យសមស្របជាមួយច្បាប់អន្តរជាតិនិងធម្មនុញ្ញអ.ស.ប។

        ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតលោក Dang Xuan Phuc បានដឹកនាំក្រុម តំណាងសហគ្រាសវៀតណាមទៅធ្វើការពន្លឿនពាណិជ្ជកម្មនៅប៉ារ៉ាហ្គាយហើយចូល រួមផ្សារណាត់កសិផលឆ្នាំ២០១៧។ការដែលសហគ្រាសវៀតណាមទៅកាន់ ប៉ារ៉ាហ្គាយជាលើកដំបូងដើម្បីស្វែងរកឱកាសសហប្រតិបតិ្តការបានគូសសញ្ញានូវការបោះជំហានថ្មីក្នុងទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ