វៀតណាមនិងអាមេរិកចុះហត្ថលេខាលើកំណត់ហេតុទទួលស្គាល់គោលបំណង សម្អាតសារធាតុdioxin នៅ Bien Hoa

(VOVWORLD) -នារសៀលថ្ងៃទី២៣ខែមករា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Daniel J.Kritenbrink និងឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការ ពារប្រទេសវៀតណាម បានអញ្ជើញជាកសិណសាក្សីពិធីចុះហត្ថលេខាលើកំណត់ ហេតុ ទទួលស្គាល់គោលបំណងវាងស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក (USAID) និងនាយក ដ្ឋានវិទ្យាសាស្ត្រយោធា ក្រសួងការពារប្រទេសវៀតណាម ដើម្បីចាប់ផ្តើមដំណើរការ សម្អាតសារធាតុ dioxin នៅព្រលានយន្តហោះ Bien Hoa។
វៀតណាមនិងអាមេរិកចុះហត្ថលេខាលើកំណត់ហេតុទទួលស្គាល់គោលបំណង សម្អាតសារធាតុdioxin នៅ Bien Hoa - ảnh 1 ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមនិងលោក Daniel J.Kritenbrink អញ្ជើញជាកសិណសាក្សីពិធីចុះហត្ថលេខាលើកំណត់ហេតុ

អញ្ជើញថ្លែងមតិក្នុងពិធី ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh បានសង្កត់ធ្ងន់ ថា ពិធីនេះជាការងារជាក់ស្តែងមួយ សំដៅអនុវត្តន៍នូវខ្លឹម សារដែលបានចែងក្នុងសេចក្តីថ្លែងការណ៍រួម រវាងវៀតណាមជាមួយសហ រដ្ឋអាមេរិក ក្នុងដំណើរទស្សនកិច្ចនៅវៀត ណាមជាផ្លូវការ នាខែវិច្ឆិកា របស់ប្រធានាធិបតីអាមេរិកលោក Donald Trump តបតាម ការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ។ នេះជាការងារពោរពេញទៅដោយអត្ថន័យ មានចរិតលក្ខណៈមនុស្សធម៌ មនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅ រួមចំណែកជម្រុញទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ