វៀតណាមនិងអ៊ុយក្រែនរំលឹកខួបលើកទី២៥ទិវាបង្កើតទំនាក់ទំនងការទូត

វៀតណាមនិងអ៊ុយក្រែនរំលឹកខួបលើកទី២៥ទិវាបង្កើតទំនាក់ទំនងការទូត - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Minh Tri និងទេសាភិបាលខេត្ត Kharkov
 លោកស្រី Yulia Svetlychnaya នៅពិធីរំលឹកខួប (រូបថត៖VOV)

(VOVworld) - នាយប់ថ្ងៃទី២២ មិនា នៅទីក្រុង Kharkov ស្ថានទូតវៀតណាម
 ប្រចាំនៅអ៊ុយក្រែនបានរៀបចំពិធីជប់លៀងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក
ទី២៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ថ្លែងមតិនៅទីនេះ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែនលោក Nguyen Minh Tri អះអាងថា
វៀតណាមនិងអ៊ុយក្រែនមានទំនាក់ទំនងមិត្តភាពប្រពៃណី ដែលត្រូវបានជំនាន់
ជាច្រើននៃប្រជាជនប្រទេសទាំងពីរកសាងឡើងនិងពូនជ្រុំ។ឯកអគ្គរដ្ឋទូត Nguyen
Minh Tri ជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹង មានជំហានអភិវឌ្ឍន៍ថ្មី
ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ ហើយលើកកំពស់
កិត្យានុភាពរបស់វៀតណាមនិងអ៊ុយក្រែនក្នុងតំបន់ និងលើពិភពលោក។
រីឯខ្លួនវិញ ទេសាភិបាលខេត្ត Kharkov លោកស្រី Yulia Svetlychnaya និងថ្នាក់
ដឹកនាំខេត្ត Kharkov បានសំដែងគោលចំណងពង្រឹងនិងពង្រីកទំនាក់ទំនងមិត្ត
ភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ