វៀតណាមនិងអាល្លឺម៉ង់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅ អាល្លឺម៉ង់ នាថ្ងៃទី២០ខែកុម្ភៈ ឧបនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយអនុប្រធានរដ្ឋសភាសហព័ន្ធ អាល្លឺម៉ង់ លោក Hans-Peter Friedrich។

វៀតណាមនិងអាល្លឺម៉ង់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1 ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងថាមពលសហព័ន្ធអាល្លឺម៉ង់លោក Peter Almaier

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពនូវសារៈសំខាន់នៃកិច្ចព្រមព្រៀងពាណិ ជ្ជកម្មសេរី រវាងវៀតណាមជាមួយសហភាពអឺរ៉ុប (EVFTA) និងត្រូវជំរុញឲ្យចុះហត្ថលេ ខានិងអនុម័តយ៉ាងឆាប់ៗនូវកិច្ចព្រមព្រៀង EVFTA ដើម្បីផលប្រយោជន៍របស់ សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ព្រមទាំងចែករំលែកនូវតួនាទីសំខាន់របស់បណ្តាយន្តការពហុភាគីនិងគោរពច្បាប់អន្តរជាតិក្នុងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់និងលើពិភពលោក។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការដែល រដ្ឋសភាអាល្លឺម៉ង់និងក្រុមសមាជិកសភាមិត្តភាពជាមួយអាស៊ាននៃរដ្ឋសភាអាល្លឺម៉ង់ ចូលរួមសម្លេងយ៉ាងខ្លាំងក្នុងការគាំទ្រគោលជំហរសុចរិតរបស់វៀតណាមនិងអាស៊ាន គឺ ដោះស្រាយជម្លោះដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ និងអនុវត្តន៍ពេញលេញប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៅសមុទ្រខាងកើត (DOC) និងឈានដល់សម្រេចនូវក្រមប្រតិបត្តិ COC យ៉ាងឆាប់ៗផងដែរ។

ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបធ្វើការជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងថាមពលសហព័ន្ធ អាល្លឺម៉ង លោក Peter Almaier ផងដែរ។

នៅក្នុងជំនួបធ្វើការនេះ ភាគីទាំងពីរបានផ្លាស់ប្តូរនូវវិធានការសំដៅបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ ជាពិសេសលើវិស័យថាមពលនិងជ្រុងមួយនៃកិច្ចសហប្រតិបត្តិការបម្រើបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលជាឧត្តមភាពរបស់អាល្លឺម៉ង់ហើយវៀតណាមកំពុងមានតម្រូវការ។ ភាគីទាំងពីរបានឯកភាព លើកទឹកចិត្តឲ្យសហគមន៍ធុរកិច្ចអាល្លឺម៉ង ធ្វើការិនិយោគឲ្យបានខ្លាំងក្លាថែមទៀតចូលមកវៀត ណាម និងខិតខំប្រឹងប្រែងដើម្បីនាំទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីឲ្យសម្រេចបាន១៥ដល់២០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។  ជាពិសេស ក្នុងបរិបទដែល វៀតណាមនិងសហភាពអឺរ៉ុប (EU) នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាពេលខាងមុខ។ ភាគីអាល្លឺម៉ង់ក៏បានសន្យា បន្តជំរុញការចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀងនេះ ដើម្បីផលប្រយោជន៍របស់សហគមន៍ធុរកិច្ចនៃប្រ ទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ