វៀតណាមនិងអាល្លឺម៉ង់ពង្រឹងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ

(VOVWORLD) - នៅទីក្រុងបែរឡាំង ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសអាល្លឺម៉ង់ តាមការអញ្ជើញរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចនិងថាមពលលោក Peter Altmaier នោះ នាថ្ងៃទី ១៧ ខែមីនា រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមនិងជាប្រធានសមាគមមិត្តភាព វៀតណាម -អាល្លឺម៉ង់ លោក Nguyen Chi Dung បានអញ្ជើញជួបប្រជុំជាមួយមិត្តភក្តិអាល្លឺម៉ង់ ដ៏ជិតស្និទ្ធរបស់ វៀតណាមនិងតំណាងសហគមន៍វៀតណាម ដែលកំពុងរស់នៅនិងធ្វើការនៅអាល្លឺម៉ង់ផងដែរ។
វៀតណាមនិងអាល្លឺម៉ង់ពង្រឹងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ  - ảnh 1 លោក Nguyen Chi Dung រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម 

ថ្លែងនៅក្នុងជំនួបនេះ លោក  Nguyen Chi Dung បានលើកច្បាស់ថា ដំណើរទស្សនកិច្ចលើកនេះ សំដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគឺនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ លោក Nguyen Chi Dung ក៏សង្ឃឹមផងដែរថា វៀតណាមនឹងបន្តទទួលបានកិច្ចសហប្រតិបត្តិការនិងជំនួយឧបត្ថម្ភពីមិត្តភក្តិអាល្លឺម៉ង់ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។

នៅក្នុងកិច្ចប្រជុំនេះ តំណាងនៃអង្គការនានានិងមិត្តភក្តិអាល្លឺម៉ង់បានចែករំលែកនិងទទួលស្គាល់នូវមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងប្រជា ជននៃប្រទេសទាំងពីរក្នុងគោលបំណងដើម្បីពង្រឹងនិងពង្រីកថែមទៀតនូវកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ