វៀតណាមនិងអាល់ហ្សេរីចាំបាច់ត្រូវអនុវត្តការសន្យាទ្វេភាគីយ៉ាងជាក់ស្ដែង

(VOVWORLD) -         នារសៀលថ្ងៃទី២៦ វិច្ឆិកា ក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី១១ គណៈកម្មា ធិការអន្តររដ្ឋាភិបាលវៀតណាម-អាល់ហ្សេរីនោះ រដ្ឋមន្រ្តីក្រសួងសំណង់វៀត ណាមលោក Pham Hong Ha ប្រធានក្រុមការងារនៃគណៈកម្មាធិការអន្តររដ្ឋា ភិបាលវៀតណាម-អាល់ហ្សេរីបានទៅបំពេញទស្សនកិច្ចការងារនៅស្ថានទូត វៀតណាមប្រចាំអាល់ហ្សេរី។

វៀតណាមនិងអាល់ហ្សេរីចាំបាច់ត្រូវអនុវត្តការសន្យាទ្វេភាគីយ៉ាងជាក់ស្ដែង - ảnh 1រដ្ឋមន្រ្តីលោក Pham Hong Ha ថ្លែងមតិក្នុងជំនួបធ្វើការនៅស្ថានទូតវៀតណាមប្រចាំអាល់ហ្សេរី (រូបថត៖ TTXVN) 

ថ្លែងមតិក្នុងជំនួបធ្វើការ លោក Pham Hong Ha សង្កត់ធ្ងន់ថា អាល់ហ្សេរី ជាប្រទេសសំខាន់មួយក្នុងទំនាក់ទំនងសហប្រតិបតិ្តការនយោបាយរបស់វៀតណាមនៅទ្វីបអាហ្វ្រិក។ ដោយហេតុនេះ ទាំងវៀតណាមនិងអាល់ហ្សេរីចាំបាច់ ត្រូវជំរុញថែមទៀតនូវទំនាក់ទំនងប្រពៃណីដ៏ស្និទ្ធស្នាលរវាងប្រទេសទាំង២។ ជាពិសេស ប្រទេសទាំង២ចាំបាច់ត្រូវអនុវត្ត ឲ្យបានជាក់ស្ដែងថែមទៀតនូវ ការសន្យាទ្វេភាគីលើវិស័យការទូតក៏ដូចជាវិស័យពាណិជ្ជកម្មវិនិយោគផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ