វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយអង្គការរដ្ឋមន្ត្រីក្រសួងអប់រំបណ្តាប្រទេសអាស៊ាន

(VOVWORLD) -នាថ្ងៃទី ២៣ ខែកក្កដា រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល វៀតណាម លោក Phung Xuan Nha រួមទាំងប្រធានក្រុមប្រឹក្សាក្រសួងអប់រំអាស៊ាន (SEAMEO) រដ្ឋមន្ត្រីក្រសួងអប់រំនិងវប្បធម៌ឥណ្ឌូនេស៊ី លោក Muhadjir Efendy បានពិភាក្សា អំពីកិច្ចសហប្រតិបត្តិការអប់រំ-បណ្តុះបណ្តាលរវាងវៀតណាមនិងបណ្តាប្រទេស សមាជិកអាស៊ាននិយាយរួមនិងរវាងវៀតណាមនិងឥណ្ឌូនេស៊ីនិយាយដោយ ឡែក។
វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយអង្គការរដ្ឋមន្ត្រីក្រសួងអប់រំបណ្តាប្រទេសអាស៊ាន - ảnh 1 រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម លោក Phung Xuan Nha និង ប្រធានក្រុមប្រឹក្សាក្រសួងអប់រំអាស៊ាន (SEAMEO) និងជារដ្ឋមន្ត្រីក្រសួងអប់រំនិងវប្បធម៌ឥណ្ឌូនេស៊ី លោក Muhadjir Efendy

នៅក្នុងកិច្ចចរចារនេះ លោក Phung Xuan Nha បានវាយតម្លៃខ្ពស់ចំពោះការជួយ ឩបត្ថម្ភពីមជ្ឈមណ្ឌល SEAMEO ជាពិសេសគឺមជ្ឈមណ្ឌល QiTep ចំនួន៣របស់ ឥណ្ឌូនេស៊ី (អំពីគណិតិវទ្យា វិទ្យាសាស្ត្រនិងភាសា)ជារៀងរាល់ឆ្នាំ បានផ្គត់ផ្គង កញ្ចប់ហ្វឹកហ្វឺន បណ្ដុះបណ្ដាលរយៈពេលខ្លីសំរាប់គ្រូបង្រៀនកម្មាភិបាលក្នុង វិស័យអប់រំ បណ្តុះបណ្តាលរបស់វៀតណាម។

ស្តីអំពីទំនាក់ទំនងទ្វេភាគីជាមួយឥណ្ឌូនេស៊ី លោក  Phung Xuan Nha មានគោល បំណងថានាពេលខាងមុខនេះភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគូ្រប ង្រៀន និង សិក្សានុសិស្ស ព្រមទាំងបង្កើនសកម្មភាពជួបប្រាសស្រ័យខាងអប់រំ ផ្លាស់ប្តូរបទ ពិសោធន៍រវាងប្រទេសទាំងពីរ តាមរយៈនោះបង្កលក្ខណៈងាយ ស្រួលក្នុងការ អភិវឌ្ឍសកម្មភាពលើវិស័យអប់រំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ