វៀតណាមបញ្ជូននាយទាហានម្នាក់បន្ថែមទៀតទៅបំពេញភារកិច្ចរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង

(VOVWORLD) - វរសេនីយ៍ទោ Nguyen Kim Tinh ជាកម្មាភិបាលនៃស្នងការរក្សាសន្តិ ភាពវៀតណាមទៅបំពេញភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង ជំនួសអោយវរសេនីយ៍ត្រី Do Thi Hang Nga ដែលទើប នឹងបានបញ្ចប់បេសកកម្មការងារក្នុងរយៈពេល១ឆ្នាំ។
វៀតណាមបញ្ជូននាយទាហានម្នាក់បន្ថែមទៀតទៅបំពេញភារកិច្ចរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង - ảnh 1 វរសេនីយ៍ទោ Nguyen Kim Tinh (រូបថត៖ TTXVN)

នារសៀលថ្ងៃទី១៣ ខែកុម្ភៈ នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ប្រធានគណៈ កម្មការ នៃក្រសួងការពារប្រទេសទទួលបន្ទុកការចូលរួមកងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ បានប្រគល់សេចក្ដីសម្រេចចិត្តរបស់ប្រធានរដ្ឋ ជូនចំពោះវរសេនីយ៍ទោ Nguyen Kim Tinh ជាកម្មាភិបាលនៃស្នងការរក្សាសន្តិ ភាពវៀតណាមទៅបំពេញភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង ជំនួសអោយវរសេនីយ៍ត្រី Do Thi Hang Nga ដែលទើប នឹងបានបញ្ចប់បេសកកម្មការងារក្នុងរយៈពេល១ឆ្នាំ។

        វរសេនីយ៍ទោ Nguyen Kim Tinh ធ្លាប់បានចូលរួមការហ្វឹកហ្វឺនជំនាញនាយ ទាហានសេនាធិការនិងអ្នកសង្កេតការណ៍យោធានៅប្រទេសកូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ