វៀតណាមបានចូលរួមកិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សា CPTPP

(VOVWORLD) -  នាថ្ងៃទី ១៩ ខែមករា កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTTT) ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការចូលរួមពីរដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសជាសមាជិកចំនួន១១។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានដឹកនាំគណៈប្រតិភូវៀត ណាមចូលរួមក្នុងកិច្ចប្រជុំនេះ។

វៀតណាមបានចូលរួមកិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សា CPTPP - ảnh 1 គណៈប្រតិភូវៀតណាម ដឹកនាំដោយ លោក Tran Tuan Anh អញ្ជើញចូលរួមក្នុងកិច្ចប្រជុំដំបូង របស់ក្រុមប្រឹក្សា CPTPP

នៅក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីទាំងអស់បានអនុម័តលើសេចក្តីថ្លែងការណ៍រួម ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តដើម្បីអនុវត្ត CPTPP យ៉ាងពេញលេញ សំដៅផ្ញើសារយ៉ាងរឹងមាំមួយក្នុងការគាំទ្រដល់ការធ្វើពាណិជ្ជកម្មសេរី កំណត់ស្តង់ដារខ្ពស់ និងមានតុល្យភាពសម្រាប់ភាពជាដៃគូពាណិជ្ជកម្មក្នុងសត វត្សទី២១ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចនិងផ្តល់ប្រយោជន៍ដល់មនុស្សនិងអាជីវកម្ម។ជាពិសេសរដ្ឋមន្រ្តីទាំងអស់បានអនុម័តលើសេចក្តីសម្រេច សំខាន់ៗចំនួន៤ ផងដែរ។

អញ្ជើញឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌ មានវៀតណាម លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជ កម្មវៀតណាម បានមានប្រសាសន៍ថា ប្រទេសទាំងអស់សុទ្ធតែបានត្រៀមខ្លួនជាស្រេច ហេតុដូច្នេះ ដំណើរការអនុវត្តន៍រាល់ការសន្យាក្នុងដំណាក់កាលដំបូងនេះ មានភាពវិជ្ជមានខ្លាំងក្លានិងពេញលេញ។ រដ្ឋមន្ត្រី លោក Tran Tuan Anh បានជឿជាក់ថា បណ្ដាប្រទេសជាសមាជិក CPTPP នឹងអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព ដោយនាំ មកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននិងអង្គភាពអាជីវកម្មនៅក្នុងប្រទេសរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ