វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់អហង្ការចំពោះសេចក្ដីថ្លែងការណ៍របស់ ជំនាញការសិទ្ធិមនុស្ស

(VOVWORLD) -លោក Duong Chi Dung បានអះអាងថា៖ កិច្ចសន្ទនារវាងរដ្ឋាភិបាល ជាមួយបុគ្គល និងអង្គការទាក់ទិននានា ក៏ដូចជារវាងរដ្ឋាភិបាលជាមួយយន្តការសិទ្ធិមនុស្ស គឺជាគោលការណ៍គ្រឹះក្នុងសកម្មភាពការពារ និងជំរុញសិទ្ធិមនុស្ស។
វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់អហង្ការចំពោះសេចក្ដីថ្លែងការណ៍របស់ ជំនាញការសិទ្ធិមនុស្ស - ảnh 1 វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់អហង្ការចំពោះសេចក្ដីថ្លែងការណ៍របស់ ជំនាញការសិទ្ធិមនុស្ស

នាថ្ងៃទី ២៨ មិនា ក្នុងការឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មានអំពីសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី ២០ មិនា របស់អ្នកជំនាញការសិទ្ធិមនុស្សមួយចំនួន នៃអង្គការសហប្រជាជាតិនោះ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព លោក Duong Chi Dung តំណាង អចិន្រ្តៃយ៍របស់វៀតណាម អមការិយាល័យអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មអន្តរជាតិ (WTO) និងអង្គការអន្តរជាតិមួយចំនួនទៀតនៅហ្សឺណែវរបស់ស្វីសបានប្រឆាំងជំទាស់យ៉ាងដាច់អហង្ការចំពោះសេចក្ដីថ្លែងការណ៍នេះ។ លោក Duong Chi Dung បានអះអាងថា៖ កិច្ចសន្ទនារវាងរដ្ឋាភិបាល ជាមួយបុគ្គល និងអង្គការទាក់ទិននានា ក៏ដូចជារវាងរដ្ឋាភិបាលជាមួយយន្តការសិទ្ធិមនុស្ស គឺជាគោលការណ៍គ្រឹះក្នុងសកម្មភាពការពារ និងជំរុញសិទ្ធិមនុស្ស។ លោករូបនេះក៏បានសង្កត់ធ្ងន់ថា៖រដ្ឋាភិបាលវៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងការពារ និងជំរុញសិទ្ធិមនុស្ស ដោយបង្ហាញនូវសុច្ឆន្ទៈសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយយន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។ រដ្ឋាភិបាលវៀតណាមមានក្ដីសោកស្តាយចំពោះសេចក្ដីថ្លែងការណ៍ពោលខាំងលើ ដោយផ្អែកលើព័ត៌មានឯកតោភាគី ដោយមិនទាន់បានផ្ទៀងផ្ទាត់ ហើយគ្មានសត្យានុម័តរបស់ជំនាញការទាំងនេះ ខណៈដែលវៀតណាមបាន និងកំពុងពិភាក្សាលើបញ្ហាទាំងនេះដោយសកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ