វៀតណាមមានគោលបំណងរួមវិភាគទានយ៉ាងសកម្មទៅក្នុងបណ្ដាញសភានៃប្រទេសជាសមាជិក WB និង IMF

(VOVWORLD) - ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan សង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចចូលរួមបណ្ដាញសភាជាសមាជិក WB និង IMF ហើយមានគោលបំណងចង់រួមវិភាគទានយ៉ាងសកម្មទៅក្នុងសកម្មភាពរបស់បណ្ដាញនេះ។  
វៀតណាមមានគោលបំណងរួមវិភាគទានយ៉ាងសកម្មទៅក្នុងបណ្ដាញសភានៃប្រទេសជាសមាជិក WB និង IMF - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ថ្លែងមតិក្នុងជំនួប (រូបថត៖ qdnd.vn)


នារសៀលថ្ងៃទី៧ មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទទួលជួបគណៈប្រតិភូនៃបណ្ដាញសភាបណ្ដាប្រទេសជាសមាជិកធនាគារពិភពលោក (WB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយអនុប្រធានបណ្ដាញ Olfa Soukri Cherif ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan សង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចចូលរួមបណ្ដាញសភាជាសមាជិក WB និង IMF ហើយមានគោលបំណងចង់រួមវិភាគទានយ៉ាងសកម្មទៅក្នុងសកម្មភាពរបស់បណ្ដាញនេះ។

“យើងខ្ញុំវាយតំលៃខ្ពស់ចំពោះការដែល WB បានសហការយ៉ាងស្អិតរមួតជាមួយរដ្ឋសភាវៀតណាមក្នុងការវាយតំលៃនិងផ្ដល់ព័ត៌មានក្នុងដំណើរការកសាងច្បាប់សំខាន់ៗដូចជា ច្បាប់ថវិការដ្ឋ ច្បាប់ចាត់តាំងអាជ្ញាធរតំបន់ ឬច្បាប់ដីធ្លីជាដើម។ WB ក៏ចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយជាមួយរដ្ឋសភា រដ្ឋាភិបាលវៀតណាមក្នុងវិស័យសំខាន់មួយចំនួនទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ