វៀតណាមមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយបែលហ្ស៊ិក ស្លូវ៉ាគី និងសហភាពអឺរ៉ុប (EU)

(VOVWORLD) -នាថ្ងៃទី ២៣ សីហា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បានទទួលជួបសន្ទនាជាមួយលោកស្រី Jehanne Rocca ឯកអគ្គរដ្ឋទូតប៊ែលហ្សិកប្រចាំនៅវៀតណាម   លោក Igor Pacolak ឯកអគ្គរដ្ឋទូតស្លូវ៉ាគី និងលោក Bruno Angelet ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូ EU ប្រចាំនៅវៀតណាម។
វៀតណាមមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយបែលហ្ស៊ិក ស្លូវ៉ាគី និងសហភាពអឺរ៉ុប (EU) - ảnh 1វៀតណាមមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយបែលហ្ស៊ិក ស្លូវ៉ាគី និងសហភាពអឺរ៉ុប (EU) 

នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតប៊ែលហ្សិកប្រចាំនៅវៀតណាម លោក Vuong Dinh Hue បានឲ្យដឹងថា នាខែកញ្ញាខាងមុខ ក្រុមការងាររដ្ឋាភិបាលវៀតណាម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅបែលហ្ស៊ិក ហើយនេះជាសកម្មភាពឆ្ពោះទៅរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - ប៊ែលហ្សិក នាឆ្នាំ ២០១៨។ ដំណើរទស្សនកិច្ចនេះបានបង្ហាញនូវបំណងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាំមួយប៊ែលហ្សិក។

        នៅក្រុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស្លូវ៉ាគីប្រចាំនៅវៀតណាម លោក Vuong Dinh Hue និងលោក Igor Pacolak បានឲ្យដឹងថា ទំនាក់ទំនងការទូត និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរគប្បីជំរុញថែមទៀតនាពេលខាងមុខ។ លោក Igor Pacolak បានចាត់ទុកថាដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue នៅស្លូវ៉ាគី នាពេលខាងមុខនឹងរួមចំណែកបើកចេញនូវទិសដៅសហប្រតិបត្តិការថ្មីរវាងសហគមសហគ្រាសនៃប្រទេសទាំងពីរ ហើយរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងការទូត នយោបាយរវាងប្រទេសទាំងពីរនាពេលខាងមុខ។

        នៅក្នុងជំនួបសន្ទនាជាមួយ លោក Bruno Angelet ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូ EU ប្រចាំនៅវៀតណាម លោក Vuong Dinh Hue បានឲ្យដឹងថាវៀតណាមកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចរួចរាល់នូវរបៀបរបបសេដ្ឋកិច្ចទីផ្សារ។ លោករូបនេះ មានបំណងថា តាមរយៈដំណើរទស្សនកិច្ចការងារនៅ EU របស់ក្រុមការងាររដ្ឋាភិបាលវៀតណាមនាពេលខាងមុខ ភាគីទាំងពីរនឹងពិភាក្សាគ្នាអំពីវិធានការដើម្បីអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីដៃគូលើគ្រប់ជ្រុងជ្រោយ ហើយខិតខំប្រឹងប្រែងដើម្បីអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EU ឲ្យបានឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ