វៀតណាមយកចិត្តទុកដាក់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយស្វីស

វៀតណាមយកចិត្តទុកដាក់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយស្វីស - ảnh 1
រដ្ឋ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយប្រធានក្រុមប្រឹក្សារដ្ឋស្វីស ដឹកនាំដោយ លោក Ivo Bischofberger (រូបថតៈ Việt Cường/VOV)

(VOVworld)-នារសៀលថ្ងៃទី២៩មិនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម
 លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយប្រធានក្រុមប្រឹក្សារដ្ឋស្វីស
 ដឹកនាំដោយ លោក Ivo Bischofberger ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅ
វៀតណាម។​នៅក្នុងជំនួបនេះ លោក Tran Dai Quang បានសម្តែងក្តីសោមន្សរីក
រាយចំពោះការវិវឌ្ឍន៍ដ៏ល្អប្រសើរក្នុងទំនាក់ទំនងទ្វេភាគី។ លោក Tran Dai Quang
បានស្វាគមន៍ចំពោះការដែលមានសហគ្រាសស្វីសជាច្រើនមកធ្វើការវិនិតយោគ
នៅ វៀតណាម។

        រីឯលោក Ivo Bischofberger វិញ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី
 និងឲ្យដឹងថា ទំនាក់ទំនងនេះនឹងបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរនាពេល​
ខាងមុខ។​លោករូបនេះបានឲ្យដឹងថា នឹងគាំទ្រវៀតណាមក្លាយទៅជាសមាជិកនៃ
ក្រុមប្រឹក្សាសន្តិសុខអ.ស.ប អាណត្តិ២០២០-២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ