វៀតណាមរៀបចំជាលើកដំបូងការប្រឡងបវរកញ្ញាមិត្តភាពអាស៊ានឆ្នាំ ២០១៧

វៀតណាមរៀបចំជាលើកដំបូងការប្រឡងបវរកញ្ញាមិត្តភាពអាស៊ានឆ្នាំ ២០១៧  - ảnh 1
វៀតណាមរៀបចំជាលើកដំបូងការប្រឡងបវរកញ្ញាមិត្តភាពអាស៊ានឆ្នាំ ២០១៧ (VNA)


(VOVworld)-  សំដៅលើកតម្កើងសម្រស់ស្អាតរបស់នារីក្នុងតំបន់អាស៊ី-អាគ្នេយ៍
ជាលើកដំបូង វៀតណាមទទួលរៀបចំការប្រឡងបវរកញ្ញាមិត្តភាពអាស៊ានឆ្នាំ
២០១៧ នៅខេត្ត Phu Yen ភាគខាងត្បូងវៀតណាម។ នេះគឺជាសេចក្តីប្រកាស
 ដែលគណៈចាត់តាំងការប្រឡងបានជូនដំណឹងនៅសន្និសីទកាសែតដែលបាន
 ប្រព្រឹត្តទៅនាថ្ងៃទី ២១ មិនា។ ក្រុមបេក្ខជនបានចាប់ផ្តើមចុះឈ្មោះចាប់ពីថ្ងៃទី
 ១៥ មិនា។ បណ្ដាប្រទេសក្នុងតំបន់នឹងជ្រើសរើសបេក្ខជនរបស់ខ្លួនឲ្យចូលរួម
ព្រឹត្តិការណ៍នេះ។ រីឯ បេក្ខនារីរបស់វៀតណាមយ៉ាងហោចណាស់ត្រូវជាអ្នកដែល
ឈរលំដាប់ថ្នាក់ទី ៣ ក្នុង ការប្រឡងបវរកញ្ញាថ្នាក់ជាតិមុននេះ ។ តាមគំរោង​
រាត្រីផ្តាច់ ព័្រទ្ធបវរកញ្ញាមិត្តភាពអាស៊ានឆ្នាំ ២០១៧ នឹងប្រព្រឹត្តទៅនាថ្ងៃទី​ ១
 កក្កដា នៅទីក្រុង Tuy Hoa ខេត្ត Phu Yen៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ