វៀតណាមស្ថិតក្នុងក្រុមខឿនសេដ្ឋកិច្ច ៥០ របស់ពិភពលោក

(VOVWORLD) -អញ្ជើញថ្លែងមតិបិទបញ្ចប់សន្និសីទរដ្ឋាភិបាលជាមួយមូលដ្ឋាន នាព្រឹកថ្ងៃទី ២៩ ធ្នូ នៅទីក្រុងហាណូយនោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា ទ្រង់ទ្រាយ GDP ជាតិគឺទទួលបានទឹកប្រាក់ចំនួន ២២០ ពាន់លានUSD។ វៀតណាមបានស្ថិតក្នុងក្រុមខឿនសេដ្ឋកិច្ច ៥០ នៃពិភពលោក។
វៀតណាមស្ថិតក្នុងក្រុមខឿនសេដ្ឋកិច្ច ៥០ របស់ពិភពលោក - ảnh 1វៀតណាមស្ថិតក្នុងក្រុមខឿនសេដ្ឋកិច្ច ៥០ របស់ពិភពលោក 

អញ្ជើញថ្លែងមតិបិទបញ្ចប់សន្និសីទរដ្ឋាភិបាលជាមួយមូលដ្ឋាន នាព្រឹកថ្ងៃទី ២៩ ធ្នូ នៅទីក្រុងហាណូយនោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា ទ្រង់ទ្រាយ GDP ជាតិគឺទទួលបានទឹកប្រាក់ចំនួន ២២០ ពាន់លានUSD។ វៀតណាមបានស្ថិតក្នុងក្រុមខឿនសេដ្ឋកិច្ច ៥០ នៃពិភពលោក។

ស្ដីពីភារកិច្ចក្នុងឆ្នាំ ២០១៨ លោក Nguyen Xuan Phuc បានលើកសំណើថា យើងគប្បីខិតខំប្រឹងប្រែងដើម្បីទទួលឲ្យបានកម្រិតកំណើនពី ៦,៥%- ៦,៧% ពោល គឺ ជាបទដ្ឋានដែលរដ្ឋសភាដាក់ចេញ។ លោកបានថ្លែងយ៉ាងដូច្នេះថា៖

“យើងគប្បីប្រមូលផ្ដុំជំរុញការបង្កើនទិន្នផលការងារ ហើយកែលម្អនូវតួរលេខវាយតម្លៃគុណភាពជីវភាពរស់នៅរបស់ប្រជាជន ដើម្បីសង្គមមានស្ថិរភាពជាង សន្តិសុខល្អជាង ប្រជាជនគ្រប់រូបមានជីវភាពរស់នៅល្អប្រសើរជាងទាំងខាងសំភារៈ និងស្មារតី។ នេះគឺជាអត្ថន័យនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ