វៀតណាមសាទររាល់ការរួមចំណែកដ៏វិជ្ជមានរបស់សហភាពអឺរ៉ុបចំពោះសន្តិភាពសន្តិសុខនិងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍

(VOVWORLD) - ពិធីនេះ មានអ្នកចូលរួមចំនួន ៣០០ នាក់ ដែលជាមន្រ្តីសហភាពអឺរ៉ុប មន្រ្តីធុរកិច្ចប៊ែលហ្សិក  តំណាងអ្នកការទូត និងជនវៀតណាមនៅប៊ែលហ្សិក ផងដែរ។
វៀតណាមសាទររាល់ការរួមចំណែកដ៏វិជ្ជមានរបស់សហភាពអឺរ៉ុបចំពោះសន្តិភាពសន្តិសុខនិងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍ - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រប៊ែលហ្សិក  លោក Vu Anh Quang

នាថ្ងៃទី ១០ ខែកញ្ញា ពិធីអបអរសាទរខួបលើកទី ៧៤ នៃទិវាបុណ្យជាតិ ទី ២ កញ្ញាបានប្រព្រឹត្តទៅនៅទីស្តីការស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រប៊ែលហ្សិក នៃលុចសំបួ ក្រុមបេសកកម្មវៀតណាមអមអង្គការសហប្រជាជាតិ (EU)។ ដោយមានអ្នកចូលរួមចំនួន ៣០០ នាក់ ដែលជាមន្រ្តីសហភាពអឺរ៉ុប មន្រ្តីធុរកិច្ចប៊ែលហ្សិក  តំណាងអ្នកការទូត និងជនវៀតណាមនៅប៊ែលហ្សិក ផងដែរ។

ថ្លែងក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រប៊ែលហ្សិក និងជាប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅសហភាពអឺរ៉ុប លោក Vu Anh Quang បានសង្កត់ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងជាមួយ EU  និងបណ្តាប្រទេសសមាជិក EU និយាយរួមនិងជាមួយព្រះរាជាណាចក្រប៊ែលហ្សិកនិយាយដោយឡែក។ ការលើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយ EU គឺជាសសរស្តម្ភមួយក្នុងចំណោមសរសរគ្រឹះនៃគោលនយោបាយការបរទេសរបស់វៀតណាម។ លោកឯកអគ្គរដ្ឋទូត Vu Anh Quang បានសាទរចំពោះការចូលរួមចំណែកវិជ្ជមាននិងប្រកបដោយការស្ថាបនារបស់ EU ចំពោះសន្តិភាព សន្តិសុខនិងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍ ជាពិសេសគឺសេចក្តីថ្លែងការណ៍របស់ EU នៅក្នុងខែសីហា កន្លងមក រួមទាំងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យទីភ្នាក់ងារកិច្ចការបរទេសអឺរ៉ុប (SEAE) ស្តីពីបម្រែបម្រួលថ្មីៗនេះ កើតឡើងនៅសមុទ្រខាងកើត ដែលត្រូវបានគេចាត់ទុកថាជាកង្វល់រួមរបស់សហគមន៍អន្តរជាតិ។

ជាការឆ្លើយតបលោក Jan Zahradil ប្រធានក្រុមសមាជិកសភាមិត្តភាពអឺរ៉ុប - វៀតណាមនិងជាអនុប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ នៃសភាអឺរ៉ុប បានចាត់ទុកថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) រវាងវៀតណាមនិង EU កាលពីជាង ២ ខែមុន នៅទីក្រុងហាណូយគឺជាព្រឹត្តិការណ៍មួយដែលត្រូវបានគេរំពឹងទុកបំផុត។ តាមលោករូបនេះ កិច្ចព្រមព្រៀងនេះចាំបាច់ត្រូវសភាអឺរ៉ុបផ្តល់សច្ចាប័ន ហើយលោកសង្ឃឹមថាក្រុមសមាជិកសភាមិត្តភាព EU - វៀតណាមនឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចព្រមព្រៀងនេះជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ