វៀតណាមសហការរៀបចំព្រឹត្តិការណ៍អំពីការគ្រប់គ្រងហានិភ័យក្នុងការផ្គត់ផ្គង់ទឹកនិងអនាម័យ

(VOVWORLD) - នាថ្ងៃទី៩ កក្កដា ក្នុងក្របខ័ណ្ឌវេទិកានយោបាយជាន់ខ្ពស់នៃក្រុមប្រឹក្សា សេដ្ឋកិច្ចសង្គមអ.ស.ប (ECOSOC) វៀតណាមនិងហ្វាំងឡង់បានសហការ រៀបចំព្រឹត្តិការណ៍ដោយប្រធាបទ “ការគ្រប់គ្រងហានិភ័យក្នុងការផ្គត់ផ្គង់ទឹក និងអនាម័យ ឧបករណ៍ផ្នែកទន់និងកិច្ចសហប្រតិបត្តិការរវាងសាធារណៈនិង ឯកជន”។

 ហ្វាំងឡង់បានអភិវឌ្ឍន៍ឧបករណ៍ផ្នែកទន់កសាងផែនការស្ដីពីសុវត្ថិ ភាពទឹក (WSP) សំដៅកាត់បន្ថយហានិភ័យក្នុងការផ្គត់ផ្គង់សេវាកម្មអំពីសុវត្ថិ ភាពទឹក។ នាបច្ចុប្បន្ន WSP ត្រូវបានលាតត្រដាងអនុវត្តន៍ដោយសាកពិសោធន៍ នៅទីក្រុង Hai Phong Da Nang និងខេត្ត Dong Nai របស់វៀតណាម។ នេះក៏ ជាឧទាហរណ៍ជោគជ័យមួយនៃទំនាក់ទំនងភាពជាដៃគូរវាងសាធារណៈនិង ឯកជនដែរ។

        បណ្ដាតំណាងវៀតណាមអះអាងថា គម្រោងការណ៍សាកពិសោធន៍នេះ គឺសមស្របជាមួយនឹងសមត្ថភាពនៃរោងចក្រទឹកនានាដែលកំពុងប្រើប្រាស់ ឧបករណ៍នេះ ព្រមទាំងនេះជាឧទាហរណ៍លេចធ្លោមួយនៃការជួយឧបត្ថម្ភរបស់ ប្រទេសអភិវឌ្ឍន៍សំរាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការអនុវត្តបច្ចេកវិទ្យាទំនើបៗ ដើម្បីធានាសុវត្ថិភាពទឹកនិងអនាម័យសំរាប់ប្រជាជនគ្រប់រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ