វៀតណាម-ហ្វីលីពីនពិចារណាពន្យាកិច្ចព្រមព្រៀងពាណិជ្ជកម្មអង្ករដំណាក់កាល២០១៧-២០២០

វៀតណាម-ហ្វីលីពីនពិចារណាពន្យាកិច្ចព្រមព្រៀងពាណិជ្ជកម្មអង្ករដំណាក់កាល២០១៧-២០២០ - ảnh 1
រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម វៀតណាមលោក Tran Tuan Anh បានជួបសន្ទនាទ្វេភាគីជាមួយសមភាគី ហ្វីលីពីន លោក Ramon Lopez

(VOVworld)-នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៨ (AEM 48)
និងសន្និសីទពាក់ព័ន្ធនានាបានប្រព្រឹត្តទៅនៅក្រុងវៀងច័ន្ទ ប្រទេសឡាវ នារសៀល
ថ្ងៃទី៤សីហា រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម វៀតណាមលោក Tran Tuan Anh
 បានជួបសន្ទនាទ្វេភាគីជាមួយសមភាគី ហ្វីលីពីន លោក Ramon Lopez។ នៅក្នុង
ជំនួបនេះ  លោក Tran Tuan Anh បានវាយតម្លៃខ្ពស់ចំពោះសារសំខាន់របស់ទីផ្សារ
ហ្វីលីពីនចំពោះការនាំចេញ អង្កររបស់វៀតណាម។​លោកបានស្នើរឲ្យហ្វីលីពីនរួម
សហការជាមួយវៀត ណាម ពិចារណាចុះហត្ថលេខាលើពិធីសារពន្យាកិច្ចព្រម
ព្រៀងពាណិជ្ជកម្ម​ អង្ករឆ្នាំ២០១០ (អស់កំណត់នាថ្ងៃទី៣១ធ្នូឆ្នាំ២០១៦) សម្រាប់
ដំណាក់កាល ២០១៧-២០២០។​លើកពីនេះទៅទៀត លោក Tran Tuan Anh បាន
ស្នើរឲ្យ ភាគីហ្វីលីពីនពិនិត្យការរៀបចំកិច្ចប្រជុំលើកទី២នៃអនុគណៈកម្មការចម្រុះ
ពាណិជ្ជកម្មវៀតណាម-ហ្វីលីពីនក្នុងពេលវេលាសមស្រប សំដៅជម្រុញកិច្ច សហ
ប្រតិបត្តិការនិងដោះស្រាយទាន់ពេលវេលារាល់បញ្ហាកើតមានឡើង ក្នុងទំនាក់
ទំនងពាណិជ្ជកម្មទ្វេភាគី។

       រីឯខ្លួនវិញ លោក​ Ramon Lopez បានគាំទ្រសំណើរពន្យាកិច្ចព្រមព្រៀង ពាណិ
ជ្ជកម្មអង្ករវៀតណាម-ហ្វីលីពីនសម្រាប់ដំណាក់កាលបន្ត និងអះអាង ថា លោកនឹង
ពិភាគ្សាជាមួយក្រសួងស្ថាប័នទាក់ទិននានារបស់ហ្វីលីពីន អំពី បញ្ហានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ