វៀតណាមអំពាវនាវឲ្យប្រទេសនានាអនុវត្តការសន្យារំសាយសព្វាវុធ

វៀតណាមអំពាវនាវឲ្យប្រទេសនានាអនុវត្តការសន្យារំសាយសព្វាវុធ - ảnh 1
ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមអមអ.ស.ប (រូបថតៈ Lê Dương/TTXVN)

(VOVworld)-ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣១មិនា នៅទីស្នាក់ការអង្គការសហប្រជាជាតិ
 ប្រចាំទីក្រុងញូវយ៉កបានប្រព្រឹត្តទៅសម័យប្រជុំលើកទី១ នៃសន្និសីទចរចារអំពី
ឧបករណ៍ច្បាប់ចាប់បង្ខំមួយសំដៅហាមឃាត់អាវុធនុយក្លេអ៊ែរ ឈានដល់លប់បំ​បាត់
ចោលទាំងស្រុងអាវុធនុយក្លេអ៊ែរ។ អញ្ជើញថ្លែងមតិក្នុងជំនួបពិភាក្សាជាន់ខ្ពស់នាថ្ងៃទី
 ២៨មិនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអង្គការសហប្រជាជាតិ និងជាប្រធានក្រុម បេសកកម្មវៀតណាមអមអង្គការសហប្រជាជាតិ លោកស្រី Nguyen Phuong Nga បាន
ចែករំលែកនូវការព្រួយបារម្ភអំពីការគំរាមកំហែងរបស់អាវុធនុយក្លេអ៊ែរចំពោះ សន្តិ
ភាពនិងសន្តិសុខអន្តរជាតិ។ លោកស្រីឯកអគ្គរដ្ឋទូតក៏បានអះអាងគោលជំហរ មុន
ក៏ដូចជាក្រោយរួមទាំងការសន្យារបស់វៀតណាមចំពោះរាល់ការខំប្រឹងប្រែង អន្តរជាតិ
ក្នុងការរំសាយទាំងស្រុងនិងដាច់ខាតអាវុធនុយក្លេអ៊ែរ ក្នុងនោះមានទាំងការ រៀបចំ
សន្និសីទលើកនេះផងដែរ។ លោកស្រីឯកអគ្គរដ្ឋទូតវៀតណាមបានអំពាវនាវ ឲ្យប្រ
ទេសមានអាវុធនុយក្លេអ៊ែរអនុវត្តការសន្យារំសាយសព្វាវុធនុយក្លេអ៊ែរ ព្រម ទាំងអះ
អាងថា ការពង្រឹងនិងពង្រីកសន្តិភាពនិងសន្តិសុខអន្តរជាតិជាភារកិច្ចរបស់ ប្រទេស
ជាសមាជិកទាំងអស់។

        ចូលរួមក្នុងសន្និសីទនេះមានគណៈប្រតិភូមកពីប្រទេសចំនួន១២០ តំណាង
 អង្គការអន្តរជាតិនិងអង្គការក្រៅរដ្ឋាភិបាលនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ