វាត្រីកំណាព្យ "រឿងព្រេងអំពី Truong Son"

(VOVWORLD) -កម្មវិធីនេះបាននាំមកជូនសាធារណជននូវអារម្មណ៍ជាក់ស្ដែងអំពីទុក្ខលំបាកលំបិន ក៏ដូចជាស្មារតីអង់អាចក្លាហានរបស់កងទ័ព ក្នុងការបង្កើតខ្សែផ្លូវសសៃឈាមដើម្បីផ្ដល់ជំនួយដល់ភាគខាងត្បូងវៀតណាម។

វាត្រីកំណាព្យ "រឿងព្រេងអំពី Truong Son" - ជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍រំលឹកខួបលើកទី ៦០ ទិវាបើកផ្លូវ Truong Son បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ១៦ខែឧសភា នៅទីក្រុងហាណូយ។ កម្មវិធីផ្លាស់ប្ដូរសិល្បៈ ដោយប្រធានបទ "រឿងព្រេងអំពី Truong Son" ដែលបានរៀបចំឡើងដោយសមាគមប្រពៃណី Truong Son - ផ្លូវហូជីមិញវៀតណាម សម្ព័ន្ធក្រុមហ៊ុនប៉ាស៊ីហ្វិក និងគណៈកម្មការវប្បធម៌ សិល្បៈ VOV6 នៃវិទ្យុសម្លេងវៀតណាម។ កម្មវិធីនេះបាននាំមកជូនសាធារណជននូវអារម្មណ៍ជាក់ស្ដែងអំពីទុក្ខលំបាកលំបិន ក៏ដូចជាស្មារតីអង់អាចក្លាហានរបស់កងទ័ព ក្នុងការបង្កើតខ្សែផ្លូវសសៃឈាមដើម្បីផ្ដល់ជំនួយដល់ភាគខាងត្បូងវៀតណាម។

វាត្រីកំណាព្យ  វាត្រីកំណាព្យ "រឿងព្រេងអំពី Truong Son"

លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាមបានចែករំលែកថា៖

“ថ្ងៃនេះខ្ញុំមានអារម្មណ៍រំភើបចិត្តណាស់។ ខ្ញុំសូម ថ្លែងអំណរគុណចំពោះគុណ បំណាច់របស់នាយទាហាន វីវបុរស យុទ្ធជន កងទ័ព ក៏ដូចជា យុវជនស្ម័គ្រចិត្ត ដែលបានបង្កើតឡើងផ្លូវ Truong Son ដ៏ល្បីល្បាញ។ ពិតណាស់ថា ក្នុងប្រវត្តិសាស្ត្រការពារជាតិ រំដោះប្រជាជាតិ គឺមិនកម្រមានប្រទេសណាមួយដែលមានផ្លូវដូចជាផ្លូវ Truong Son ឡើយ។ ផ្លូវ Truong Son គឺមានឆន្ទៈ មានបំណងប្រាថ្នារំដោះវៀតណាមខាងត្បួង ឯកភាពប្រទសជាតិ ហើយថែមទាំងពោរពេញទៅដោយសាច់ស្រស់ឈាមស្រស់របស់កងទ័ព និងប្រជាជនវៀតណាមផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ