វេទិកាស្ដីអំពីការអភិវឌ្ឍន៍និរន្តរភាពអាស៊ីខាងកើតបើកចេញនូវឱកាស សហប្រតិបត្តិការថ្មីសម្រាប់វៀតណាម និងកូរ

វេទិកាស្ដីអំពីការអភិវឌ្ឍន៍និរន្តរភាពអាស៊ីខាងកើតបើកចេញនូវឱកាស សហប្រតិបត្តិការថ្មីសម្រាប់វៀតណាម និងកូរ - ảnh 1
វេទិកាស្ដីអំពីការអភិវឌ្ឍន៍និរន្តរភាពអាស៊ីខាងកើតបើកចេញនូវឱកាស សហប្រតិបត្តិការថ្មីសម្រាប់វៀតណាម និងកូរ៉េខាងត្បូង (រូបថត៖​ TTXVN)

(VOV)_នារសៀលថ្ងៃទី ២៤​ មិនា នៅហាណូយ​វិទ្យាស្ថានយុទ្ធសាស្ត្រ​អភិវឌ្ឍន៍
ចំណុះក្រសួងផែនការនិងវិនិយោគវៀតណាមបានសហការជាមួយវេទិកា Oh-rae
របស់កូរ៉េខាងត្បូង(វេទិកាបច្ចុប្បន្ននិងអនាគត) បានប្រារព្ធ​ឡើងវេទិកា​កំណែ​ទម្រង់​
ជាតិ​និងអភិវឌ្ឍន៍និរន្តរភាពអាស៊ីខាងកើត ។​វេទិកានេះ​ជាឱកាសចំពោះអ្នកជំនាញ
​ការ​​កូរ៉េខាងត្បូងក្នុងការចែករំលែកចំណេះដឹង និង​បទពិសោធន៍ ។

        អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងផែនការ​និងវិនិយោគ​វៀត​ណាម
​លោក Dang Huy Dong បានអះអាងថា វេទិកានឹងបើកចេញនូវឱកាស​សហប្រតិបត្តិ
ការដ៏ជិតស្និទរវាងវៀតណាម​និងកូរ៉េខាងត្បូង និងចូលរួមចំណែក​បង្កើនការតភ្ជាប់
រវាងអ្នកប្រាជ្ញ អ្នកតាក់តែងគោលនយោបាយ និងអង្គភាព​អាជីវកម្ម​នៃប្រទេសទាំង
ពីរផងដែរ​ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ