វេទិកាស្តីអំពីបញ្ហានៅសមុទ្រខាងកើតនៅហ្វីលីពីន

វេទិកាស្តីអំពីបញ្ហានៅសមុទ្រខាងកើតនៅហ្វីលីពីន  - ảnh 1
វេទិកាស្តីអំពីបញ្ហានៅសមុទ្រខាងកើតនៅហ្វីលីពីន (VNA)


(VOVworld) – មុនពេលសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣០ វិទ្យាស្ថានស្រាវ ជា្រវយុទ្ធសាស្ត្រអន្តរជាតិ Stratbase ADR (ADRI) របស់ហ្វីលីពីន បានរៀបចំ វេទិកាស្តីអំពីបញ្ហានៅសមុទ្រខាងកើតដោយប្រធានបទ «សមុទ្រខាងកើត៖ ហ្វីលីពីន អាស៊ាននិងបណ្ដាដៃគូអន្តរជាតិ» នាថ្ងៃទី ២៥ មេសា នៅទីក្រុងម៉ានីល ហ្វីលីពីន។ វាទិកាបានផ្តោតទៅលើបំរ៉ែបំរួលលើសមុទ្រខាងកើតនាពេលកន្លង ទៅក្នុងនោះមានការបោះជំហានក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីអំពី ដំណោះស្រាយយជំលោះនៅសមុទ្រខាងកើត ឱកាសនិងការសាកល្បងក្នុងការ អនុវត្តខ្លឹមសារនៃសាលក្រមរបស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិ (PCA) ពីនោះ នាំចេញវិធានការសមស្របសំដៅដោះស្រាយជំលោះពោលខាងលើដោយ សន្តិវិធីតាមច្បាប់អន្តរជាតិ។ បណ្ដាអង្គសន្និសិទក៏បានពិភាក្សាអំពីខ្លឹមសារក្តៅ គគុកបំផុតក្នុងគោលនយោបាយកិច្ចការបរទេសរបស់ហ្វីលីពីន ដូចជា៖ បញ្ហា នយោបាយភូមិសាស្ត្រ យោធា វិទ្យាសាស្ត្រសមុទ្រ ច្បាប់អន្តរជាតិនិងគោល នយោបាយរបស់ហ្វីលីពីនជាមួយប្រទេសអាស៊ី-អាគ្នេយ៍នានា ចិន និងប្រទេសដ​ទៃទៀត។     ថ្លែងមតិនៅវេទិកាលើកនេះ ប្រធាន ADRI លោក Dindo Manhit បានអំពាវនាវឲ្យប្រទេសអាស៊ានទាំងអស់គប្បីសាមគ្គីជាមួយគ្នា គោរពរច្បាប់អន្តរជាតិជាពិសេសគឺសន្ធិសញ្ញា អ.ស.ប. ស្តីអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ក្នុងការដោះ ស្រាយបញ្ហានៅសមុទ្រខាងកើត។ លោក Dindo Manhit  បានសង្កត់ធ្ងន់ទៀតថា៖ ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ ២០១៧ ហ្វីលីពីនគប្បីសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាស៊ានផ្សេងៗនិងភាគីដៃគូ ដើម្បីជំរុញការសម្រេចក្រមប្រតិបត្តិសំរាប់ភាគីនានាលើសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ។ លោកក៏បានអំពាវនាវឲ្យរដ្ឋាភិបាលហ្វីលីពីនយកចិត្តទុកដាក់ដល់ សារៈសំខាន់នៃសាលក្រមរបស់ PCA ផងដែរ៕ 


ប្រតិកម្មទៅវិញ

ផ្សេងៗ